ខ្សែបម្រើជម្រើសជាតិទ្បាវ Damoth Thongkhamsavath នឹងចូលរួមជាមួយក្រុម Đông Á Thanh Hóa ដែលជាសមាជិក នៃក្លិបលីគទី ១ របស់ប្រទេសវៀតណាម។ ជាមួយនឹងការចូលរួមជាមួយក្លិបខាងលើនេះ ក៏បានធ្វើឱ្យកីទ្បាករវ័យ ២១ ឆ្នាំរូបនេះបានបង្ក់ើតប្រវត្តិសាស្រ្តក្នុងនាមកីទ្បាករទ្បាវទី ១ ដែលប្រកួតប្រជែងនៅលីគកំពូលវៀតណាម V.League ។
ជីដូនជីតារបស់ Damoth គឺជាជនជាតិវៀតណាម ដែលផ្លាសទៅរស់នៅប្រទេសទ្បាវជាច្រើនឆ្នាំមកហើយ។ ខ្សែបម្រើរូបនេះក៏បង្ហើបថាគ្រួសាររបស់រូបគេបានទៅខេត្ត Quảng Binh ប្រទេសវៀតណាម។ សូមបញ្ជាក់ថា Damoth Thongkhamsavath ដែលកើតនៅឆ្នាំ ២០០៤ ត្រូវបានចាត់ទុកថាជាកីទ្បាករដែលមានទេពកោសល្យលេចធ្លោបំផុតរបស់ឡាវ។ រូបគេក៏ត្រូវបានជ្រើសរើសជាកីទ្បាករឆ្នើមប្រចាំរដូវកាលនៅ Lao Premier League កាលពីឆ្នាំមុន ដោយរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យក្រុម Ezra FC ឈ្នះជើងឯក ដោយស៊ុតបាន ៧ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ៤ ដងក្នុងចំណោម ១២ ប្រកួតប៉ុណ្ណោះ៕
ប្រភព៖ ASEANFOOTBALL