ads
ឥណ្ឌូនេស៊ី តែងតាំងអតីតខ្សែបម្រើ Barca និង Man Utd ជាទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ
26-February-2025

សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសជាផ្លូវការក្នុងតែងតាំងអតីតខ្សែបម្រើរបស់ក្លិប FC Barcelona និង Manchester United គឺលោក Jordi Cruyff ទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ។ បុរសសញ្ជាតិហុល្លង់វ័យ ៥១ ឆ្នាំរូបនេះគឺជាកូនប្រុសរបស់វីរៈបុរស FC Barcelona និងក្រុមជម្រើសជាតិហុល្លង់ គឺលោក Johan Cruyff ហើយលោកក៏នឹងធ្វើការងារជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert ផងដែរ។

សម្រាប់លោក Jordi Cruyff មានបទពិសោធន៍ក្នុងនាមជាគ្រូបង្វឹក និងគ្រប់គ្រងផ្នែកបាល់ទាត់ដូចជា៖ ជាជំនួសការគ្រូបង្វឹកនៅ Valletta FC (ម៉ាល់តា), នាយកប្រតិបត្តិផ្នែកកីទ្បានៅ AEK Larnaca (Cyprus), ជាគ្រូបង្វឹក និង នាយកប្រតិបត្តិផ្នែកកីទ្បានៅ Maccabi Tel Aviv (អ៊ីស្រាអែល), ជាគ្រូបង្វឹកនៅ Chongqing Liangjiang Athletic (ចិន), ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ, ជាគ្រូបង្វឹកនៅ Shenzhen FC (ចិន), និងជាទីប្រឹក្សាបច្ចេកទេស និងនាយកកីឡានៅ Barcelona (អេស្ប៉ាញ) ផងដែរ៕

ប្រភព៖ Ball Thai

ads