ខ្សែប្រយុទ្ធ Faisal Halim ទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិម៉ាឡេស៊ី សាជាថ្មីទៀត សម្រាប់ការប្រកួតជម្រុះជើងឯកកម្រិតថ្នាក់អាស៊ី AFC Asian Cup ឆ្នាំ ២០២៧ ជុំទី ៣ ។ យ៉ាងណា មុនពេលទទួលការកោះហៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិ តើគ្រប់គ្នាដឹងទេថាខ្សែជីវិតដ៏ខ្មៅងងឹតរបស់ Faisal Halim បានជួបរឿងជាច្រើនអ្វីខ្លះ?
ជាការពិតណាស់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ Faisal Halim ត្រូវបានជនមិនស្គាល់អត្តសញ្ញា ធ្វើការវាយប្រហារដោយជិះទឹកអាស៊ីត រហូតធ្វើឱ្យរូបគេបានធ្វើការវះកាត់ជាច្រើនដំណាក់ការលើមុខរបួសលើផ្ទៃមុខ និងដៃ។ រឿងជះ.ទឹកអាស៊ី.តលើកីទ្បាករ Faisal Halim កាលពី ១០ ខែមុននៅពេលនេះប៉ូលីសម៉ាឡេស៊ី នៅតែមិនទាន់រកមុខជនដៃដល់ឃើញនៅទ្បើយទេ។
ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ Faisal Halim ក៏បានវិលត្រលប់មកកាន់ទីលានវិញ បន្ទាប់ពីអវត្តមានរយៈពេល ៥ ខែដោយសារបញ្ហាខាងលើ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ Faisal Halim ក៏រកបាន ៣ គ្រាប់ម្នាក់ឯងជាលើកដំបូងឱ្យ Selangor FC នៅក្នុងលីគ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ Faisal Halim ទទួលបានការកោះហៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី សាជាថ្មីទៀត។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះជើងឯកកម្រិតថ្នាក់អាស៊ី AFC Asian Cup ឆ្នាំ ២០២៧ ជុំទី ៣ ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវបើកទ្វារកីទ្បដ្ឋាន Sultan Ibrahim ទទួលស្វាមគមន៍ក្រុមជម្រើសជាតិនេប៉ាល់ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕