

សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានប្រកាសជាផ្លូវការនូវលទ្ធផលចំណាត់ថ្នាក់ FIFA Women’s World Ranking សម្រាប់ខែមីនា ឆ្នាំ២០២៥ ដោយក្រុមបាល់ទាត់នារីជម្រើសជាតិថៃបានជាប់ចំណាត់ថ្នាក់ទី ៤៧ លើពិភពលោក។ ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ កាលពីមុន បានជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោក មុនពេលកម្មវិធីប្រកួតកម្ដៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ Pink Ladies Cup ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលពួកគេបានចាញ់រុស្ស៊ី ១-៣, ចាញ់កូរ៉េខាងត្បូង ០-៤ និងស្មើជាមួយនឹងអ៊ូសបេគីស្ថាន ០-០ ។ លទ្ធផលនេះបានធ្លាក់ចុះ .២ ពិន្ទុពីដើម ១៥១១.៣៣ ពិន្ទុសរុប ១៥០៦.១៣ ដោយទម្លាក់ ២ មកនៅលេខ ៤៧ លើពិភពលោក និងលេខ ៩ នៅអាស៊ី។
ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ នឹងមានការកោះហៅមួយទៀតក្នុងអំឡុងពេល FIFA Day ក្នុងខែមេសា ដើម្បីបន្តត្រៀមសម្រាប់ការប្រកួតជម្រុះ AFC Women’s Championship ឆ្នាំ ២០២៦ ចន្លោះថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៥ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា សម្រាប់ចំណាត់ថ្នាក់ FIFA Women’s World Ranking របស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៨ ពិភពលោក និងលេខ ២៥ នៅអាស៊ី៕
ប្រភព៖ Sanook