ads
ច្បាស់ហើយ! Erling Haaland នឹងអវត្តមាន ៧ សប្តាហ៍ទ្បើងទៅ ដោយសារបួសកជើងធ្ង.ន់ធ្ង​​.រ
02-April-2025

ម៉ាស៊ីនរកគ្រាប់បាល់របស់ក្លិបមេឃខៀវ Manchester City ខ្សែប្រយុទ្ធ Erling Haaland នឹងត្រូវសម្រាកព្យាបាលរបួសកជើងរយៈពេល ៧ សប្តាហ៍ទ្បើងទៅ។ នេះបើយោងតាមការបញ្ជាក់របស់លោក Pep Guardiola។ កីទ្បាករអន្តរជាតិន័រវេសវ័យ ២៤ ឆ្នាំរូបនេះបានបង្ខំចិត្តផ្លាស់ប្តូរចេញនៅនាទី ៦១ បន្ទាប់ពីរបួសខាងលើ ក្នុងការប្រកួត FA Cup កាលពីសប្តាហ៍មុន ដែល Manchester City បានយកឈ្នះលើ Bournemouth ២-១ ដើម្បីទ្បើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណា បញ្ហាខាងលើនេះ លោក Pep Guardiola បានបញ្ជាក់ថា៖ ក្រុមវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា Erling Haaland នឹងត្រូវអវត្តមានយ៉ាងហោចណាស់ក៏ ៥ ទៅ ៧ សប្តាហ៍ឯណោះ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថារូបគេនឹងជាសះស្បើយទាន់ពេលនាចុងរដូវកាល និងអាចលេងបាននៅ Club World Cup ផងដែរ។

សូមបញ្ជាក់ថា ក្រុមរបស់លោក Pep Guardiola បានជួបបញ្ហានឹងកីទ្បាករសំខាន់ៗជាច្រើនរងរបួសក្នុងរដូវកាលនេះ។ ក្រុមរបស់លោកក៏កំពុងឈរនៅលេខរៀងទី ៥ ក្នុងក្របខណ្ឌ Premier League ដោយតាមពីក្រោយក្រុម Chelsea ចំនួន ១ ពិន្ទុក្នុងការប្រជែងដណ្តើមយកកៅអី Champions League នារដូវកាលក្រោយ៕

ប្រភព៖ BBC

ads