(Khmer) ខ្សែការពារកណ្តាលជម្រើសជាតិឥណ្ឌូនេស៊ី Elkan Baggott បានចុះហត្ថលេខាលើកិច្ចសន្យាបន្តកុងត្រា៣ឆ្នាំបន្ថែមនៅក្លិប Ipswich Town ដែលលេងក្នុងក្របខ័ណ្ឌ League One (លីគលំដាប់ទី៣)របស់អង់គ្លេស។
ក្នុងកុងត្រានេះក្លឹបមានជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងនេះដល់ទៅ 12 ខែទៀត។ Elkan វ័យ 19 ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគសម្រាប់ Ipswich នៅការប្រកួតក្រៅដីជាមួយ Rotherham ក្នុងខែមេសាឆ្នាំ២០២២ ហើយបានក្លាយជាជនជាតិឥណ្ឌូនេស៊ីដំបូងគេដែលបានលេងនៅក្នុងលីគបាល់ទាត់អង់គ្លេស។
គាត់ក៏បានបង្ហាញពីថ្ងៃចុងក្រោយនៃយុទ្ធនាការនេះផងដែរ នៅពេលដែលគាត់បានលេងពេញ 90 នាទី និងរក្សា Clean Sheet ក្នុងជ័យជម្នះ 4-0 លើ Charlton Athletic នៅក្នុងផ្ទះខ្លួនឯង។ Elkan ក៏បានលេងក្នុងឈុត Town U23s កាលពីរដូវកាលមុនផងដែរ ដោយក្រុមរបស់លោក John McGreal បានឈ្នះពានរង្វាន់ Professional Development League South ។
រដូវក្តៅនេះ គាត់បានបំពេញកាតព្វកិច្ចអន្តរជាតិជាមួយឥណ្ឌូនេស៊ី។ យុវជនថ្នាលចេញពីក្រុម Town Academy បានបង្ហាញខ្លួនបាន១០ប្រកួតហើយសម្រាប់ជម្រើសជាតិឥណ្ឌូនេស៊ី ហើយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 7-0 លើជម្រើសជាតិនេប៉ាល់ឡើងទៅជមផ្ដាច់ព្រ័ត្រពាន AFC Asian Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 2007 ។
ក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Ipswich Town, Elkan បាននិយាយថា៖ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលក្នុងការចុះកុងត្រាថ្មី។”
«រយៈពេល២ ៣ថ្ងៃចុងក្រោយនេះពិតជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំរីករាយដែលបានប្តេជ្ញាអនាគតរបស់ខ្ញុំនៅក្លឹប។ ខ្ញុំចង់ថ្លែងអំណរគុណដល់គ្រូបង្វឹក ព្រោះគាត់ពិតជាបានជួយខ្ញុំឱ្យបានរីកចម្រើនក្នុងនាមជាកីឡាករតាំងពីចូលមក។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអ្នកជុំវិញខ្ញុំ និងអ្នកជិតស្និទ្ធដែលតែងតែផ្តល់ការគាំទ្រដល់ខ្ញុំ»។
«គោលបំណងរបស់ខ្ញុំសម្រាប់រដូវកាលក្រោយ គឺលេងបាល់ទាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន មិនថានៅទីនេះ ឬប្រសិនបើឱកាសខ្ចីជើងត្រឹមត្រូវមកដល់។»