(Khmer) ជុំវិញករណីមានបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវ (Away Team) នៅឯកីឡដ្ឋាន Chang Arena ដែលជាដឹកដីរបស់ក្លិប Buriram United ត្រូវបានបើកការស៊ើបអង្កេតដោយក្រុមហ៊ុនថៃលីគ។
ក្នុងនោះដែរ កាលពីម្សិលមិញ លោក Kornwee Prissananantakul នាយកក្រុមហ៊ុនថៃលីគ បានបើកការស៊ើបអង្កេតជុំវិញករណីមានបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវ បន្ទាប់ពីបានទទួលដំណឹងពីភាគីក្លិប Chonburi ដែលជាក្រុមភ្ញៀវ ធ្វើដំណើរទៅកាន់កីឡដ្ឋាន Chang Arena។ ការប្រកួត Thai League1 សប្តាហ៍ទី១៧ កន្លងទៅនេះ ក្រុមម្ចាស់ផ្ទះ Buriram United យកជ័យជំនះ ដោយលទ្ធផល ២-០ ទៅលើក្រុមភ្ញៀវ Chonburi ។
«ជាដំបូង យើងកំពុងរង់ចាំរបាយការណ៍ពីក្រុមការងារ Matchcom ។ តើធ្វើដូចម្តេច ដើម្បីសរសេរវាចេញ ប៉ុន្តែយើងមិនសប្បាយចិត្តចំពោះករណីនេះទេ យើងនឹងទៅពិនិត្យនៅ Buriram United ថាហេតុអ្វីបានជាមានកាមេរ៉ា នៅក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់ក្រុមភ្ញៀវ។ ដោយសារតែយោងទៅតាមច្បាប់ Thai League ចំណុច 21.7 សម្រាប់កាមេរ៉ាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការដំឡើងនៅក្នុងតំបន់ឯកជននៅក្នុងបន្ទប់ស្លៀកពាក់របស់ក្រុមភ្ញៀវ» លោក Kornwee Prissananantakul រៀបរាប់
សម្រាប់ករណីខាងលើ លោក Mitti Tiyapairat មន្ត្រីរបស់ក្លិប Chiang Rai United ក៏បានបញ្ចេញមតិដែរថា៖ «អំពី CCTV នៅ Buriram នោះ វាតែងតែមាន។ អំឡុងពេលប្រកួត ACL ក្រុមបរទេសមិនបានដឹងថាមានកាមេរ៉ាសុវត្ថិភាព (CCTV) នៅទីនោះទេ។ យើងបានប្រាប់ពួកគេគ្រប់ក្រុម ឲ្យយកវត្ថុទៅបិទបាំងវា។ ដោយឡែកក្រុមខ្លះ បានយកក្រដាសបិទទៅលើកាមេរ៉ានោះ ហើយយើងក៏បានផ្ញើជូនដំណឺងទៅកាន់ក្លឹបទាំងអស់ផងដែរ»
ក្នុងថ្ងៃនេះផងដែរ កីឡាករ Theerathon Bunmathan របស់ក្លិប Buriram United ក៏បានចេញមកបំភ្លឺបន្ថែមករណីមានបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវផងដែរ
«កាមេរ៉ា CCTV នៅក្នុងបន្ទប់នោះ គឺបំពាក់ដើម្បីឃ្លាំមើលក្រុមយុវជនកីឡាករជម្រើសជាតិថៃ មិនដែលប្រើប្រាស់វា ដើម្បីឃ្លាំមើលសម្រាប់ក្រុមភ្ញៀវមួយណាឡើយ»
ចំពោះការដាក់ទណ្ឌកម្ម វិន័យ ក្រមសីលធម៌ មាត្រា ៥.៣.១៩ ចែងថា ការដំឡើងកាមេរ៉ា CCTV (CCTV) មិនបានបញ្ជាក់ដូចតទៅ៖
ទី១: ការព្រមានជាលាយលក្ខណ៍អក្សរ
ទី២៖ ពិន័យជាប្រាក់ ១០,០០០បាត
ទី៣: ពិន័យជាប្រាក់ទ្វេដង
អត្ថបទដកស្រង់៖ Ballthai