(Khmer) កីឡាករ David De Gea បានផ្ញើសារទៅកាន់មិត្តរួមក្រុម Manchester United ថា ប្រសិនបើនរណាម្នាក់មិនសប្បាយចិត្តក្នុងការបន្តដំណើរជាមួយក្រុម គឺ ពួកគេអាចចាកចេញបាន។
រដូវកាលនេះ គឺ ជារដូវកាលដ៏អាប់អួរមែនទែនសម្រាប់ Man Utd ដែលពួកគេបានបាត់បង់ការប្រជែងគ្រប់ពានរង្វាន់ទាំងអស់ ជាពិសេសបាត់បង់កៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយទៀត ខណៈ ការប្រកួតបិទរដូវកាលយប់មិញ ពួកគេបានរង់បរាជ័យក្រោមថ្វីជើង Crystal Palace ក្នុងលទ្ធផល ១ទល់នឹង០ ផងដែរដែលបានធ្វើឲ្យក្រុមបិសាចក្រហមបញ្ចប់ចំណាត់ថ្នាក់នៅលេខ៦។
De Gea បាននិយាយថា៖«រឿងល្អបំផុតដែលបានកើតឡើងនៅថ្ងៃនេះ គឺ រដូវកាលត្រូវបានបញ្ចប់។ ខ្ញុំមិនអាចទន្ទឹងរង់ចាំបានទេក្នុងការធ្វើការងារជាមួយលោក Erik ten Hag និង កីឡាករថ្មីៗ។ សម្រាប់កីឡាករណាដែលចង់បន្តដំណើរជាមួយក្លិប សូមពួកគេបន្ត ហើយ កីឡាករដែលមិនចង់ទេ ពួកគេគួរតែចាកចេញទៅ»៕