ads
ads
(Khmer) តុលាការកាត់ទោស Dani Alves ​ជាប់​គុក ៤ ឆ្នាំ​កន្លះ
23-February-2024

(Khmer) យោងតាមការចេញផ្សាយរបស់គេហទំព័រm.allfootballapp.com បានចេញផ្សាយថា តុលាការអេស្ប៉ាញបានសម្រេចកាត់ទោស កីឡាករ Dani Alves ជាប់គុក៤ឆ្នាំនិង៦ខែពីបទរំលោភផ្លូវភេទ។តុលាការក៏បានកំណត់អោយកីឡាករAlvesបង់ប្រាក់១៦២០០០ ដុល្លារជាសំណងសម្រាប់ជនរងគ្រោះ  ។

ការ​សម្រេច​របស់​ក្រុម​ចៅក្រម​បី​រូប​ក្នុង​តុលាការ Barcelona នៅពេលនេះបានកើតឡើងបន្ទាប់ពី​បើកសវនាការកាត់​ទោស​រយៈពេល​បី​ថ្ងៃ​ក្នុង​ខែ​នេះ។ Alves អាយុ ៤០ ឆ្នាំបានបដិសេធថាមិនមានកំហុសទេក្នុងអំឡុងពេលសវនាការ។ គាត់​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្តនេះ។

តុលាការបានរកឃើញថា Alves បានរំលោភបំពានផ្លូវភេទលើជនរងគ្រោះនៅព្រឹកព្រលឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ នៅពេលដែលជនរងគ្រោះបាននិយាយថា Alvesបានរំលោភគាត់នៅក្នុងបន្ទប់ទឹកនៃក្លឹបរាត្រីនៅ Barcelona ។

ads
ads