(Khmer) ក្រុមជម្រើសជាតិវៀតណាមបានចាប់ផ្តើមការរៀបចំសម្រាប់ការប្រកួតពានរង្វាន់ AFF U-23 Championship នៅខែក្រោយ ដោយការហៅកីឡាករអាយុក្រោម 21 ឆ្នាំមកបោះជំរុំហ្វឹកហាត់ ដែលចាប់ផ្តើមកាលពីម្សិលមិញ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់យុវជនវៀតណាម។
ប្រភពវេបសាយផ្ល្ូវការរបស់ ASEAN Football បានឱ្យដឹងផែនការនេះគឺក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Dinh The Nam ដើម្បីកំណត់អត្តសញ្ញាណកីឡាករល្អ មិនត្រឹមតែសម្រាប់ជំនួបប្រកួតនៅទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់វាដើម្បីអភិវឌ្ឍកីឡាករសម្រាប់ក្រុមកីឡាស៊ីហ្គេមឆ្នាំ 2023 របស់វៀតណាមផងដែរ។
ទន្ទឹមនឹងនោះផងដែរ កីឡាករដែលមានទេពកោសល្យដែលធ្វើបានល្អនៅកម្ពុជា ក៏នឹងត្រូវបញ្ចូលទៅក្នុងក្រុមវៀតណាម ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេមនៅខែឧសភាឆ្នាំនេះផងដែរ។ ស្ទើរតែទាំងអស់នៃកីឡាករដែលត្រូវបានកោះហៅគឺជាកីឡាករដែលបង្ហាញថ្វីជើងបានល្អក្នុងការប្រកួតជើងឯកជាតិ U21 វៀតណាមឆ្នាំ 2021 ដែលទើបបញ្ចប់ថ្មីៗនេះ។
សម្រាប់ការប្រកួត AFF U23 Championship ដែលកម្ពុជាជាម្ចាស់ផ្ទះវិញវិញ វៀតណាមស្ថិតក្នុងពូល C ទល់នឹងថៃ និងសិង្ហបុរី។ពូល A មានកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ ខណៈពូល B មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតពានរង្វាន់ AFF U23 Championship នឹងធ្វើឡើងនៅប្រទេសកម្ពុជា នៅថ្ងៃទី 14-26 ខែកុម្ភៈ ឆ្នាំ 2022៕