ads
ads
(Khmer) Cristiano Ronaldo៖ “ខ្ញុំ​មិន​មាន​ការ​គោរព​ចំពោះ Erik ten Hag ទេ”
14-November-2022

(Khmer) Cristiano Ronaldo បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខរបស់គាត់សម្រាប់កម្មវិធី Piers Morgan Uncensored ថា៖ «ខ្ញុំមិនមានការគោរពចំពោះ Erik ten Hag ទេ ពីព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ» ។

«​បើ​អ្នក​មិន​គោរព​ខ្ញុំ ខ្ញុំ​នឹង​មិន​មាន​អ្វី​សម្រាប់​អ្នក​ឡើយ»។

Ronaldo បាន​ក្លាយ​ជា​កីឡាករ​បម្រុង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី ដោយ​បាន​ចាប់​ផ្តើម​លេង១១នាក់​បាន​ត្រឹម​តែ​បួន​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​លីក​ចំនួន 14 ដែល​អាច​ធ្វើ​បាន​សម្រាប់ Manchester United ក្នុង​រដូវ​កាល​នេះ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បរាជ័យ​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មុន​រដូវ​កាល​ទាន់​ពេល​ដែរ ដោយ​លើក​ឡើង​ពី​ហេតុផល​គ្រួសារ និង​ធ្លាប់​បាន​ចាក​ចេញ​ពី​ទីលាន​មុន​ចប់​ការ​ប្រកួត។

ប្រភព៖ Fabrizio Romano

ads
ads