ads
ads
(Khmer) ចំណុចសំខាន់ៗ មួយចំនួន របស់លីគកំពូលកម្ពុជា និងលីគទី២ ​នា​រដូវ​កាល​ឆ្នាំ ២០២២នេះ
06-January-2022

(Khmer) កាលពីម្សិលមិញនេះ ក្នុងកិច្ចប្រជុំពិសេសមួយ របស់សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) ជាមួយបណ្តាក្លិបទាំងអស់នៃលីគកំពូលកម្ពុជា ដែលមាន​​ប្រធាន​សហព័ន្ធ និងនាយក​ប្រតិបត្តិ​ក្រុម​លីគ​បាល់ទាត់​កម្ពុជា​លោក Satoshi Saito  បានប្រជុំ ដោយសម្រេច​ឲ្យក្លិបព្រៃ​វែង, សូល​ទីឡូអង្គរ, អគ្គិសនី​កម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត និងនគរបាលជាតិ ត្រូវកាត់ចេញទៅធ្វើការប្រកួតនៅខណ្ឌលីគទី២ (league 2)។

យោងតាមគេហទំព័រ sportrefresh.com បានចេញផ្សាយឲ្យដឹងថា លីគទី២ (League 2) ​មាន​រហូត​ដល់ ១២ក្លិប នា​រដូវ​កាល​ឆ្នាំ២០២២ នេះ ​ខណៈ​ដែល​ លីគកំពូលកម្ពុជា​មានក្លិប​ចំនួន ៨ ដូច​ជា ​ព្រះ​ខ័នរាជស្វាយរៀង, ​បឹងកេត វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ​អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ, និង កង​យោធពល​ខេមរភូមិន្ទ។ ការ​ប្រកួត​​នៃ​​លីគ​ទាំង​ពីរ​គ្រោងនឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៥ ​ខែ មីនា ខាង​មុខ។

គេហទំព័រខាងលើ ក៏បានដកស្រង់សម្តី លោក Satoshi Saito ​ថ្លែង​ថា៖ « លីគទី២ (League 2) ​គឺ​ពិត​ជា​​ផ្នែក​សំខាន់​​របស់ Cambodian Premier League ។ League 2 គឺ​គ្រួសារ​តែ​មួយ និង​អាច​​ត្រលប់​មក​កាន់​ League 1 វិញ ​នា​រដូវ​កាល​ក្រោយ។ ដោយឡែក​ឯកឧត្ដម​ប្រធាន FFC ​ក៏បានបង្ហាញ​ទស្សនៈ​បែ​ប​នេះ​ដែរ។ ​ខ្ញុំ​ និង ឯកឧត្ដម​ប្រធាន FFC ​ជឿ​ថា រដូវ​កាលឆ្នាំ ២០២២ ​នឹង​កាន់​តែ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​​ឆ្នាំ​មុន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Satoshi ​នៅ​តែ​ទទូច​ថា​គ្រប់​​ក្លិប​ទាំង​អស់​នៅ​ League 1 មិន​​ត្រូវ​មើល​ស្រាល​ក្លិប​នៅ League 2 ​នោះ​ទេ។

ការ​សម្រេច​ចិត្ត​កែ​ប្រែ​​​ការ​ប្រកួត​​ខាង​លើ​ដោយ​ពឹង​ផ្អែក​លើ​លក្ខខន្តិកៈ​ថ្មី​របស់ Cambodian Premier League។ ​វា​ជា​រឿង​​យុត្តិធម៌​សម្រាប់​ក្លិប​ទាំង​អស់។ ​នេះ​ជា​ការ​ស្នើ​សុំ​របស់​ប្រធាន​ក្រុម​ហ៊ុន​លីគលោក Satoshi និង ​​សម្រេច​ចិត្ត​ចុង​ក្រោយ​ដោយ​​ឯកឧត្ដម​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ការ​កែ​​ប្រែ​នេះ ក្នុង​គោល​ដៅធ្វើ​ឲ្យ​លីគ​បាល់ទាត់​កម្ពុជា​​កាន់​តែ​មាន​លក្ខណៈ​ស្ដង់​ដារ​អន្តរជាតិ និង រួម​ចំណែក​ទៅ​ជោគជ័យ​នៅ​ស៊ីហ្គេម ឆ្នាំ ២០២៣ ពេល​កម្ពុជា​ទទួល​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។

តាមព័ត៌មានបឋម ដែលគេហទំព័រ B8-Sport ទទួលបានបន្ថែមសម្រាប់រូបមន្តការប្រកួតលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ គឺធ្វើឡើងក្នុងចំនួន៣ជុំ ដោយ១ជុំ មាន៧ប្រកួត ដូច្នេះការប្រកួតសរុប ២១ប្រកួត នឹងអាចស្វែងរកជើងឯកប្រចាំឆ្នាំ។

ads
ads