ads
(Khmer) CPL៖ សប្តាហ៍ទី១៦ សៀង ចន្ធា ឈរឈ្មោះជាកីទ្បាករខ្មែររកគ្រាប់បានច្រើនជាងគេ
10-January-2025

(Khmer) គិតត្រឹមសប្តាហ៍ទី១៦ ខ្សែប្រយុទ្ធ សៀង ចន្ធា របស់ក្លិបនាគខៀវបឹងកេត បានឈរឈ្មោះជាកីទ្បាករខ្មែររកគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្របខណ្ឌ Cambodia Premier League រដូវកាល ២០២៤-២៥។ សៀង ចន្ធា ដែលមានវ័យ ២២ ឆ្នាំខាងលើនេះបានឆ្លងកាត់ប៉ុន្មានប្រកួតខាងលើនេះនៅក្នុងក្របខណ្ឌ Cambodia Premier League រូបគេបានក្លាយជាកីទ្បាករខ្មែរទី ១ ដែលអាចរកគ្រាប់បាល់រហូតដល់ ៨ គ្រាប់ គិតត្រឹមសប្តាហ៍ទី ១៦។

ចន្ធា នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers កំពូលអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងចំណាមកីឡាករ ៦ នាក់ផ្សេងទៀត ដែលអាចរកគ្រាប់បាល់ចាប់ពី ៤ គ្រាប់ទ្បើងទៅមកពីក្លិបផ្សេងគ្នាទាំង ១១ ក្នុងលីគកំពូលកម្ពុជារួមមាន៖

  • កីទ្បាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៨ គ្រាប់…
  • កីទ្បាករ ហាវ សុខនេត្រ របស់ក្លិប ISI រកបាន ៦ គ្រាប់…
  • កីទ្បាករ កាន់ ម៉ូ និង ស រតនា របស់ក្លិបវិសាខា រកបាន៥ គ្រាប់…
  • កីទ្បាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន រកបាន ៥ គ្រាប់
  • កីទ្បាករ អ៊ុក សុវណ្ណ របស់ក្លិបវិសាខា និង យូឌៃ អូកាវ៉៉ា របស់ក្លិបភ្នំពេញក្រោន រកបាន ៤ គ្រាប់…

សូមបញ្ជាក់ថា ក្រោយពីយកឈ្នះលើក្រុម Life FC ក្នុងលទ្ធផល ១-៤ ក្លិបបឹងកេត ដែលស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់គ្រូបង្វឹកលោក Conor Nestor បានឈរនៅលេខរៀងទី ៥ ដោយមាន ២៣ ពិន្ទុក្នុងដៃ កំពុងតែប្រដេញតាមពីក្រោមក្រុមចំណាត់ថ្នាក់លេខ ៤ គឺអង្គរថាយហ្គឺរ តែ ៦ ពិន្ទុប៉ុណ្ណោះ ខណៈដែលនៅថ្ងៃអាទិត្យនេះពួកគេក៏នឹងធ្វើដំណើរទៅកាន់ខេត្តស្វាយរៀងផងដែរ ដើម្បីធ្វើការប្រកួតប្រកួតប្រជែងជាមួយនឹងក្រុមព្រះខ័នរាជស្វាយ សម្រាប់ការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥៕

ads