(Khmer) ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការវាយដំរបស់ Mason Greenwood ត្រូវបានទម្លាក់ចោលបន្ទាប់ពីសាក្សីមួយចំនួនបានដកខ្លួនចេញពីការផ្ដល់សក្ខីកម្មនេះបើតាមការបញ្ជាក់ពីអយ្យកាសាលាក្ដីក្រុង Manchester។ តើនេះមានន័យថា Greenwood អាចនឹងត្រលប់មកលេងឲ្យ Manchester United ក្នុងរដូវកាលនេះវិញទេ?
យោងតាមកាសែត Daily Mirror រឿងនោះហាក់ដូចជាមិនទំនងនោះទេ ដោយសារក្លឹបកំពុងធ្វើការស៊ើបអង្កេតត្រឹមត្រូវ មុនពេលអនុញ្ញាតឱ្យគាត់ហ្វឹកហាត់ម្តងទៀត។ ស្ថានភាពបែបនេះត្រូវបានរាយការណ៍ថាបានធ្វើឱ្យខ្សែប្រយុទ្ធអាយុ 21 ឆ្នាំស្ថិតក្នុងស្ថានភាព “មិនដឹងទិសដៅ” ខណៈដែលការស៊ើបអង្កេតផ្ទៃក្នុងអាចបន្តក្នុងរយៈពេលជាច្រើនខែខាងមុខ។
បិសាចក្រហមនឹងបញ្ជាក់អំពីអ្វីដែលបានកើតឡើងចំពោះគាត់ ហើយពួកគេនឹងទទួលអ្នកឯកទេសមកពិនិត្យស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់គាត់ផងដែរ។ ឱកាសនៃការដោះស្រាយទាំងអស់នេះ អាចនឹងបញ្ចប់មុនថ្ងៃទី 28 ខែឧសភា ឬក៏ចុងបញ្ចប់នៃរដូវកាលនេះ តែវាមិនច្បាស់លាស់នោះទេ។
ប្រភព៖ Daily Mirror