(Khmer) «ពិតណាស់! ការដោះដូរកន្លងមក ខ្ញុំមានការសប្បាយចិត្ត ហើយក៏មានការសោកស្ដាយក្នុងការដោះដូរមួយចំនួន»នេះគឺជាសម្ដីរបស់គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងនិយាយក្នុងទំព័រហ្វេសបុករបស់ក្លិប។
សម្រាប់រដូវកាលនេះក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បានធ្វើការដោះដូរកីឡាករមួយដ៏ជោគជ័យដោយទិញបាន៖ Marcus Haber ផ្ទេរមកពីក្លិប វិសាខា, Mizuno Hikaru ផ្ទេរមកពីក្លិប បឹងកេត, Odawara Takashi ផ្ទេរមកពីក្លិប Maziya, Clyde O’Connell ផ្ទេរមកពីក្លិប Treaty United FC ( អៀរឡង់ លីគទី២ )ឡុង ភារ៉ាត់ ផ្ទេរមកពីក្លិប អង្គរថាយហ្គឺរ, Um Sereyroth ខ្ចីជើង១រដូវកាល ពីក្លិបកងយោធិពលខេមរភូមិន្ទ សំអឿន ពិដោរ ផ្ទេរមកពីក្លិប ណាហ្គាវើល បញ្ចប់ការខ្ចីជើង១រដូវកាល និងអោម ឧត្តម ផ្ទេរមកពីក្លិប វិសាខា បញ្ចប់ការខ្ចីជើង១រដូវកាល។
តែយ៉ាងណា! ក៏មានកីឡាករចាកចេញដែរដូចជា Privat ផ្ទេរទៅលេងនៅឥណ្ឌូនេស៊ី ហូយ ផល្លីនខ្ចីជើងទៅ ISI….ជាដើម។ក្នុងករណីនេះលោកបន្តទៀតថា៖«វាជាផ្នែកមួយនៃបាល់ទាត់ហើយវាបង្ហាញពីការរីកចម្រើន។ ខ្ញុំសប្បាយចិត្តចំពោះ Privat ដែលគាត់មានឱកាសលេងក្នុងលីគ ដែលជាក្រុមមានកៅអីលេងនៅ Champions League ។ គាត់ស័ក្តិសមនិងទទួលបានវាហើយក្លិបគួរតែមានមោទនកភាពចំពោះអ្វីដែលគាត់បានធ្វើកន្លងមក»។
«កីឡាករដែលបានចាកចេញក៏បានជួយក្លិបច្រើនមកហើយដែរ ហើយខ្ញុំសង្ឃឹមថាគាត់នឹងត្រឡប់មកវិញជាមួយទម្រង់ខ្លាំងដូចកាលពីមុន។ករណីផល្លីនខ្ចីជើងទៅលេងនៅ ISI ដោយសារតែគាត់មិនបានបង្ហាញភាពខ្លាំងកាលពីរដូវកាលមុន ហើយខ្ញុំជឿជាក់ថាគាត់និងអាចខ្លាំងដូចមុន ហើយត្រឡប់មកជួយក្លិបឱ្យទទួលផលល្អថែមទៀត»។
«ចំពោះកីឡាករនាំចូលខ្ញុំគ្មានមន្ទិលចំពោះសមត្ថភាពនិងវិជ្ជាជីវវៈរបស់ពួកគេឡើយ ហើយខ្ញុំពិតជាចង់ឃើញការប្រកួតជាក្រុមរបស់ពួកគេខ្លាំងណាស់។»
ប្រភព៖ Preah Khan Reach Svay Rieng FC