ads
ads
(Khmer) Conor McGregor ចាប់អារម្មណ៍ចង់ទិញក្លិប Chelsea
03-March-2022

(Khmer) Conor McGregor ដែលជាអ្នកប្រដាល់ក្នុងទ្រុងដ៏ល្បីល្បាញហាក់បង្ហាញចំណាប់អារម្មណ៍ក្នងការទិញយកក្លិប Chelsea បន្ទាប់ពីលោក Roman Abramovic បានប្រកាសលក់ក្លិបតោខៀវ។

លោក Abramovich បានមកកាន់កាប់ Chelsea ក្នុងនាមជាម្ចាស់ក្លិបតាំងពីឆ្នាំ២០០៣ គិតមកទល់ពេលនេះមានរយៈពេល១៩ឆ្នាំ ហើយ គ្រប់យ៉ាងនៅពេលនេះត្រូវបានបញ្ចប់បន្ទាប់ពីលោកជាជនជាតិរុស្សី ស្របពេលដែល រុស្សីកំពុងតែធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសអ៊ុយក្រែន ក៏ រដ្ឋាភិបាលចក្រភពអង់គ្លេសបានហាមឃាត់លោកមិនឲ្យចូលមកកាន់ប្រទេសអង់គ្លេសទៀតឡើយ។

Conor McGregor declares his interest in buying Chelsea from Roman Abramovich | Metro News

បន្ទាប់ពីផ្ទុះនៃការប្រកាសលក់ក្លិប Chelsea ស្រាប់តែភ្លាមៗនោះ McGregor ត្រូវបានគេទាក់ទងប្រាប់ថា ក្លិប Chelsea នឹងមានទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានផោន ហើយ រូបគេក៏បាននិយាយថា «ខ្ញុំចង់ស្វែងយល់អំពីរឿងនេះ»៕

ប្រភព៖ Marca

ads
ads