ads
ads
(Khmer) លោក Park Hang-Seo ថា​លទ្ធផលបរាជ័យក្នុង AFF Suzuki Cup ចាប់​ផ្ដើមពី​ប្រធាន​ក្រុម
06-January-2022

(Khmer) គ្រូបង្វឹក Park Hang-seo នឹងអនុវត្តការផ្លាស់ប្តូរដ៏ធំនៅក្នុងក្រុមជម្រើសជាតិបន្ទាប់ពីការបរាជ័យក្នុង AFF Cup ដោយចាប់ផ្តើមពីប្រធានក្រុម។

Park បាននិយាយថា៖ “ខ្ញុំចង់ធ្វើការផ្លាស់ប្តូរមួយចំនួន។ Que Ngoc Hai នឹងលែងធ្វើជាប្រធានក្រុមជម្រើសជាតិទៀតហើយ។ ខ្ញុំចង់ឱ្យគាត់ផ្តោតទៅលើទីលានបន្ថែមទៀត” Park បាននិយាយក្នុងកាសែត VN Express។

ទោះបីជាលោក Park Hang-Soe  មិនទាន់បានប្រកាសពីប្រធានក្រុមជម្រើសជាតិថ្មីក៏ដោយ ក៏គាត់បានបញ្ជាក់ថាការផ្លាស់ប្តូរដ៏ធំនឹងមកដល់ក្រុមជម្រើសជាតិក្នុង​ពេល​ខាង​មុខ​នេះ។

លោក​បាន​បន្ថែម​ថា​៖ «កីឡាករដែល​ធ្លាប់ហៅចូល​ក្នុង​ជម្រើស​ជាតិ​ពេល​នេះ​នឹង​មាន​វត្តមានក្នុងការ​ហៅ​ចូល​លើក​ក្រោយ”។

AFC Asian Cup 2019, Group D – Iran vs Vietnam at Al Nahyan Stadium on 12.01.2019.

Que Ngoc Hai ដែលមានអាយុ 28 ឆ្នាំគឺជាខ្សែការពារដ៏ល្អបំផុតម្នាក់របស់វៀតណាមនៅពេលនេះ។ នៅឆ្នាំ 2018 គាត់ត្រូវបានកោះហៅឱ្យចូលរួម AFF Cup ។ បន្ទាប់ពីក្រុមឈ្នះការប្រកួត គាត់បានពាក់ខ្សែដៃប្រធានក្រុមជម្រើសជាតិក្នុងការប្រកួតធំៗបន្ទាប់ ពីឆ្នាំ 2019 ដល់ឆ្នាំ 2021។

នៅក្នុង AFF Cup 2020 កាលពីខែមុន  ខ្សែការពាររូបនេះបានបំពេញតួនាទីរបស់គាត់ និងបានជួយក្រុមឱ្យឆ្លងផុតវគ្គចែកពូលដោយមិនចាញ់សោះ។ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័តទល់នឹងថៃ ដែលវៀតណាមចាញ់ ០-២ ប្រធាន​ក្រុមវៀតណាមបានជួបស្ថានការណ៍ដ៏ចម្រូងចម្រាសមួយ នៅពេលដែលគាត់បានទាត់បាល់ចូលមុខរបស់ Supachok Sarachat នៅពេលដែលកីឡាកររូបនេះដួលនៅលើទីលាន។ គាត់​មិន​បាន​ទទួល​ការ​ផាក​ពិន័យ​ចំពោះ​ទង្វើ​នេះ​ទេ។

ថ្មីៗនេះ Hai បានចែកផ្លូវជាមួយក្លឹបដើម Viettel FC ហើយត្រលប់ទៅក្លឹបស្រុកកំណើតរបស់គាត់ Song Lam Nghe An ។ ក្រុម​ជម្រើសជាតិ​នឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup បន្ទាប់​ជាមួយ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២៧ មករា និង​ចិន​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។​ បន្ទាប់​ពី​ចាញ់​៦​ប្រកួត​ជាប់​គ្នា វៀតណាម​ស្ថិត​នៅ​បាត​តារាង​នៃ​ពូល B។

ads
ads