(Khmer) គ្រូបង្វឹកជម្រើសជាតិឡាវ U23 លោក Michael Weiss បានបញ្ជាក់ថា លោក និងសិស្សរបស់លោកបានត្រៀមលក្ខណៈយ៉ាងប្រុងប្រយ័ត្នសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ជាមួយ U23ថៃ។
“ការសម្រាកឱ្យបានច្រើនអាចផ្តល់ឱ្យយើងនូវគុណសម្បត្តិបន្តិចលើថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃគឺជាគូប្រជែងដ៏ខ្លាំងមួយ ដែលមានកីឡាករបច្ចេកទេសស្មើគ្នា ជាមួយនិងការលេងបែបទំនើប ពួកគេក៏មកពីប្រវត្តិបាល់ទាត់ល្អដែរ»។
លោកបានបន្តថា៖ «ជម្រើសជាតិថៃត្រូវបានគេចាត់ទុកថាជាបេក្ខភាពសម្រាប់ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ យើងនឹងធ្វើតាមវៀតណាម ដើម្បីត្រៀមប្រកួតនេះ នឹងព្យាយាមធ្វើឲ្យពួកគេភ្ញាក់ផ្អើល អ្នករាល់គ្នានឹងឃើញវានៅលើទីលាន»។
U23 ឡាវ បានយកឈ្នះម៉ាឡេស៊ីដោយពិន្ទុសរុប ៤-១ បន្ទាប់ពីប្រកួត២លើក ដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូលនៃពូល B។ក្រុមរបស់គ្រូបង្វឹកលោក Michael Weiss បានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ជាលើកដំបូង ហើយពេលនេះបានស្តារកាយសម្បទាឡើងវិញយ៉ាងសកម្ម ត្រៀមប្រកួតជាមួយថៃឲ្យបានហ្មត់ចត់។
គ្រូបង្វឹក U23 ថៃ លោក Salvador Garcia បាននិយាយថា៖ «បន្ទាប់ពីការប្រកួតជាមួយ U23 វៀតណាម ក្រុមទើបតែមានករណីថ្មីនៃ Covid-19 ខ្ញុំព្រួយបារម្ភអំពីស្ថានភាពរបស់កីឡាករ ហើយការប្រកួតនេះ យើងមិនមានជម្រើសអ្វីក្រៅពីរក្សាផ្នត់គំនិតវិជ្ជមាន ប្រឈមមុខនឹងការលំបាកដែលអាចកើតមាន”។
គ្រូបង្វឹកលោក Garcia បង្ហាញទំនុកចិត្តនឹងទម្រង់វាយសម្រុករបស់កីឡាករក្មេងៗ និងលេងបែបជាក្រុមដែលលោកបានអមដំណើរតាំងពីឆ្នាំ២០១៧មក។ លោកថាការបរាជ័យក្នុងការស៊ុតបញ្ចូលទីជាមួយ U23 វៀតណាមក្នុងការប្រកួតកាលពីល្ងាចថ្ងៃទី២២ កុម្ភៈ ជាសំណាងអាក្រក់។ លោកសង្ឃឹមថារឿងនេះនឹងមិនកើតឡើង ចំពោះគូប្រជែងឡាវ។ ការប្រកួតរវាង U23 ឡាវ និង U23 ថៃ នឹងប្រព្រឹត្តទៅនៅម៉ោង ៤ រសៀលថ្ងៃទី ២៤ ខែកុម្ភៈ។