ads
ads
(Khmer) លោក ឃឹម បូរី ៖ «ខ្ញុំគិតថា ៧០ភាគរយនៃវត្តមានកីឡាករចំណូលថ្មី គឺអាចជួយក្រុមបានប្រសើរសម្រាប់រដូវកាលថ្មីនេះ»
29-January-2023

(Khmer) យើងដឹងហើយថាការត្រៀមខ្លួនរបស់ក្លិបនិមួយៗ សម្រាប់រដូវកាលថ្មី នៃលីគបាល់ទាត់កម្ពុជាកំពុងតែមមាញឹកខ្លាំង សម្រាប់ការស្វែងរកកីឡាករថ្មីៗមកចូលរួមជាមួយក្រុម។ ក្នុងនោះដែរ ក្រុមការងារ B8-sport.net ក៏បានសាកសួរទៅកាន់លោក ឃឹម បូរី ដែលជាគ្រូបង្វឹកក្លិបណាហ្គាវើលដ៍ ជុំវិញកីឡាករមួយចំនួនបានចាកចេញ និងមួយចំនួនទៀត គឺជាកីឡាករចំណូលថ្មី។

លោក ឃឹម បូរី ក៏បានរៀបរាប់ដែរថា៖ «សម្រាប់វត្តមានកីឡាករចំណូលថ្មី ខ្ញុំអាចប៉ាន់ស្មានបានថា ពួកគេអាចជួយក្រុមបានប្រសើរជាងឆ្នាំមុនរហូតដល់ ៧០ភាគរយឯណោះ។ ឆ្នាំនេះយើងបានកំណត់គោលដៅច្រើនជាងឆ្នាំមុន ហើយយេីងនឹងប្រេីប្រាស់កីឡាករ ដែលមានបទពិសោធន៍ ដេីម្បីរួមចំណែកជួយយុវជន ដែលនេះអាចនិយាយបានថា ជាការនាំលេងនៅលើទីលាន។ និយាយរួមទៅ! យេីងមិនអាចខ្វះបានទេ សម្រាប់កីឡាករមានបទពិសោធន៍ ដូចជា គួច សុកុម្ភៈ សុះ ស៊ូហាណា និងស៊ូ យ៉ាទី ជាដើម ហេីយក៏យេីងនឹងផ្តល់ឱកាសអោយកីឡាករយុវជន បង្ហាញវត្តមានឲ្យបានច្រេីនតាមតែអាចធ្វើទៅបាន ដេីម្បីអោយពួកគាត់ទទួលបានបទពិសោធន៍ ជាពិសេសការសម្របខ្លួនក្នុងការប្រកួតផ្លូវការនានា ជាមួយក្លិប។

គិតត្រឹមពេលបច្ចុប្បន្ន ក្លិបណាហ្គាវើលដ៍ បានប្រកាសពីនាំចូលកីឡាករថ្មីមួយចំនួនដូចជា Marcos Marcio, Christian, YUTA KIKUCHI, ហ៊ួត វ៉ានណេត, លឹម​ អារុណរ៉េយមិន, រ៉េត លីហេង, ឈង់ ប៊ុនណាត…។

ads
ads