ads
ads
(Khmer) ក្លឹប Everton ឈ្នះក្តីនៅឧទ្ធរណ៍
27-February-2024

(Khmer) បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ជុំវិញបទចោទប្រកាន់បំពានច្បាប់ហិរញ្ញវត្ថុ Premier League ទីបំផុតក្លឹបEverton បានឈ្នះក្តីដោយការកាត់បន្ថយពី១០ មកត្រឹម៦ពិន្ទុវិញ។នេះបើយោងតាមការចេញផ្សាយរបស់BBC។

ក្លឹបEvertonត្រូវបានកាត់១០ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា ពីបទរំលោភច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ក្នុងរយៈពេល៣ ឆ្នាំ មកដល់រដូវកាល២០២១-២២។ ការសម្រេចកាត់១០ពិន្ទុពេលនោះគឺជាការ​ដាក់​ទណ្ឌកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែលបាន​ទម្លាក់ Everton ពី​លេខ ១៤ មក​លេខ១៩ ក្នុង​តារាង។

ចំពោះការកាត់បន្ថយនេះធ្វើអោយក្លឹបបានងើបឡើងពីចំណាត់ថ្នាក់លេខ ១៧មកលេខ១៥វិញ ទោះបីជាក្លឹបកំពុងប្រឈមមុខនឹងការកាត់ពិន្ទុពាក់ព័ន្ធនឹងបញ្ហាផ្សេងទៀតដែលអាចធ្វើទៅបានក៏ដោយ។

Everton ដែលបានទទួលស្គាល់ការបំពាននេះបាននិយាយថាពួកគេ ពេញចិត្តជាមួយនឹងការកាត់បន្ថយនេះ ទោះបីជាឥឡូវនេះពួកគេប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ បន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីខែមករា រួមជាមួយក្លឹប Nottingham ពីបទរំលោភលើគណនីរបស់ពួកគេសម្រាប់ឆ្នាំ ២០២២-២៣។

ករណីនេះត្រូវបើកសវនាការត្រឹមថ្ងៃទី ៨ខែមេសា។ ទោះជាយ៉ាងនេះក្តី បណ្តឹងឧទ្ធរណ៍ណាមួយអាចដំណើរការនោះដល់ថ្ងៃទី ២៤ខែឧសភា មួយសប្តាហ៍បន្ទាប់ពីរដូវកាលបានបញ្ចប់។

ads
ads