(Khmer) ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាទើបតែយកឈ្នះក្រុមខេត្តបន្ទាយមានជ័យក្នុងលទ្ធផល៦ទល់១នាការប្រកួតបើកឆាកពានរង្វាន់ Cambodian League 2 សប្ដាហ៍ទីមួយ ខណៈក្នុងនាមជាប្រធានក្រុម ចិន វណ្ណៈបញ្ជាក់អំពីមូលហេតុដែលក្រុមលេងបានល្អហើយអាចរកបាន៦គ្រាប់ទល់នឹងក្រុមមកពីភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះ។
«ឈ្នះ៦ទល់១នេះមិនមែនជារឿងចៃដន្យទេ! យើងបានរៀបចំក្រុមបានល្អ លេងតាមយុទ្ធសាស្រ្តរបស់គ្រូដែលដាក់ឱ្យ ហើយការហ្វឹកហាត់ខ្លាំងដើម្បីត្រៀមសម្រាប់ការប្រកួតនេះ។ ម្យ៉ាងវិញទៀត! ការមិនមើលងាយសមត្ថភាពគូប្រកួតគឺជាកត្តាមួយដែរ ដែលធ្វើឱ្យលេងប្រុងប្រយ័ត្នពេលលេងលើទីលាន ហើយកីឡាករក្នុងក្រុមសហការគ្នាបានយ៉ាងល្អ»។
រំឮកឡើងវិញផងដែរ! ៦គ្រាប់របស់អគ្គិសនីកម្ពុជារកបានដោយកីឡាករ ច្រឹង ច័ន្ទវីរៈ នាទីទី២ ចិន វណ្ណៈ នាទីទី៤ ចន្ថា ចន្ទាកា នាទទី២១ ហេង គឹមហុងនាទី៦០
ណុប ដេវីត នាទី៦៩ និងកីឡាករ យ៉ាន់ សុខាស៊ុតប៉េណាល់ទីនៅនាទី៨៥៕