ads
ads
(Khmer) ឈុំ សុខហៃ ធ្លាប់ធ្វើ​តេស្តក្រុមជម្រើសជាតិ​ធ្លាក់៤​ដង​ទីបំផុត​មាន​ឈ្មោះក្នុងបញ្ជីស៊ីហ្គេម២០២៣
24-February-2023

(Khmer) «ខ្ញុំរំភើបខ្លាំង ព្រោះមិនងាយទេ កីឡាករជាច្រើនដែលចង់លេងសុីហ្គេមតំណាងឲ្យជាតិ ជាពិសេសយើងធ្វើជាម្ចាស់ផ្ទះទៀត»នេះជាការ​លើកឡើង​របស់​កីឡាករវ័យក្មេង ឈុំ សុខហៃ ក្រោយ​មាន​ឈ្មោះ​ក្នុង​បញ្ជីកីឡាករ U22 កម្ពុជា​ត្រៀម​ទៅបោះជុំរុំហ្វឹកហាត់​នៅ​ប្រទេស​ថៃ សម្រាប់​ការ​ប្រកួតលើ​វិញ្ញាសាបាល់ទាត់បុរស​ក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅ​ប៉ុន្មាន​ខែខាងមុខ។

យុវជន​ទើបឡើង​មក​លេង​ក្នុងឈុតធំរបស់​ភ្នំពេញក្រោន​រូប​នេះបន្ត​ថា៖ «ខ្ញុំធ្លាប់ធ្វើតេស្តជាមួយជម្រើសជាតិ តែធ្លាក់ចំនួន ៤ ដងហើយ ប៉ុន្តែលើកនេះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបានជាប់ ២០ នាក់ចុងក្រោយ ព្រោះវាជាក្តីស្រម៉ៃរបស់ខ្ញុំក្នុងការលេងសុីហ្គេមនៅកម្ពុជាយើង»។

កីឡាកររូបនេះក៏ធ្លាប់ទទួលបានកោះហៅពីក្រុមការងារជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា កាលពីខែកញ្ញា នៅពេលត្រៀមប្រកួត មិត្តភាពអន្តរជាតិជាមួយU-23ជប៉ុន ប៉ុន្តែបានខកខានវិញដោយសារគេបរាជ័យលើការធ្វើតេស្តកម្លាំង អំណត់ (30-15 IFT)។ ក្នុងរដូវកាលលីគ(Leaque)ឆ្នាំ២០២២កីឡាកររូបនេះទទួលបានឱកាសលេងច្រើនដោយបានបង្ហាញខ្លួនបាន១៨ប្រកួតនិងទាត់បាល់បញ្ចូលទី៣គ្រាប់រហូតជួយក្លិបឲ្យសម្រេចជោគជ័យ ឈ្នះ ជើងឯកលីគជាលើកទី៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ក្រុមកីឡាករ U-22 កម្ពុជា នឹងប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមសម្រាប់ SEA Gam3s 2023 នៅដើមសប្តាហ៍ក្រោយនេះនៅលើកោះសាម៉ុយប្រទេស​ថៃរយៈពេល​១៦ថ្ងៃគិតចាប់ពី ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ៕

ads
ads