(Khmer) តាមការប្រកាសពីសមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កីឡាករ ឈិន ឈឿន ប្រកាសសម្រេចចិត្តស្នើសុំចូលនិវត្តន៍ ពីអាជីពជាកីឡាករបាល់ទាត់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីប្រកបមុខរបរផ្ទាល់ខ្លួន។
ឈិន ឈឿន បានរួមរស់ និងជួយក្លិបមានឈ្មោះក្រៅថា ទ័ពមួយនេះ អស់រយៈពេល ប្រមាណជាង១៣ ឆ្នាំមកហើយ ព្រមទាំងបង្កើតបានស្នាដៃជាច្រើន ជាពិសេសជួយក្លិបក្នុងការលើកពានរង្វាន់ Hun Sen Cup កាលពីរដូវកាលមុនៗ ជាច្រើនលើក ។
សម្រាប់ការលេងឱ្យក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១០ កីឡាកររូបនេះបង្ហាញខ្លួនបាន៤១ប្រកួតស្មើនិង(៧៨៣នាទី) ស៊ុតបញ្ចូលទីបាន៤គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១លើក៕