(Khmer) រឿងមិនល្អវាកាន់តែអាក្រក់ទៅៗ ក្រោយក្រុមតោខៀវ Chelsea លេងចាញ់ក្រុម Fulham ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតបានរង្វាន់ Premier League សប្ដាហ៍ទី២០ស្របពេលថ្មើនេះ ពួកគេកំពុងឈចំណាត់ថ្នាក់ទី១០ក្នុងតារាងលីគ។
អ្វីដែលយើងកាន់តែកត់សម្គាល់ថា ក្រហើយកូនឈឺទៀតនោះគឺថា តារាងទើបនាំចូលថ្មីពីក្លិប Atletico Madrid កីឡាករ Joao Felix ទទួលបានកាតក្រហមនៅនាទី៥៣ក្នុងវគ្គទី២ ក្នុងការប្រកួតលើកដំពូងសម្រាប់ Chelsea និង Premier League ចាប់តាំងពីផ្ទេរកាលពីប៉ុន្មានថ្ងៃមុន។
លោក Graham Potter បានបញ្ចេញយោបល់លើ Chelsea របស់លោក ចាញ់ Fulham 2-1 និងស្ថានភាព Joao Felix ទទួលកាតក្រហមនៅនាទីទី 58 ថា៖
«យើងចាប់ផ្តើមបានល្អ ហើយយើងមានឱកាសល្អនៅដើមដំបូង។ ខ្ញុំមានអារម្មណ៍ថាយើងគ្រប់គ្រងការប្រកួតបានសមរម្យ។ យើងបានឈ្នះបាល់ខ្ពស់ៗ បានបង្កើតឱកាសសមរម្យមួយចំនួន ប៉ុន្តែប្រហែលជាខកខានការបញ្ជូនចុងក្រោយ»។
«កំហុសត្រឹមពីរបីលើកធ្វើឱ្យបួកគេរកបានគ្រាប់បាល់ ហើយយើងត្រូវជីធ្វើការធ្ងន់បន្ថែមទៀត។ យើងបានឆ្លើយតបយ៉ាងល្អនៅតង់ទីពីរ ប៉ុន្តែកាតក្រហមបានផ្លាស់ប្តូរការប្រកួត ហើយធ្វើឱ្យយើងកាន់តែពិបាក»។
«ពេលយើងនៅសល់កីឡាករ១០នាក់នឹងគ្រប់គ្រងការប្រកួតបានល្អ ប៉ុន្តែយើងខកចិត្តនឹងការស៊ុតបាល់បញ្ចូលទី។ នោះគឺជាអ្វីដែលបានធ្វើឱ្យយើងខកចិត្តក្នុងការចាញ់»។