(Khmer) តារាជម្រើសជាតិថៃ Chanathip Songkrasin មិនចង់ឱ្យក្រុមរបស់ប្រទេសខ្លួនមានអារម្មណ៍សុខស្រួលជាមួយនឹងភាពជោគជ័យក្នុងកម្រិតអាស៊ីអាគ្នេយ៍នោះទេ។
Chanathip បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយដែលចែករំលែកដោយ All Things Thai Football នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter បន្ទាប់ពីកីឡាកររូបនេះបានបញ្ចប់ការផ្ទេរដោយចូលរួមជាមួយក្រុមជើងឯក J1 រដូវកាល 2021 Kawasaki Frontale ។
“I dont want us to stick in this loop, happy being SEA champion, celebrating, then achieving nothing in Asian level. That’s why I came here to play in J.League. I wanna be better player and help Thailand team to be better team.”
Chanathip Songkrasin reveals to @Theerayut_b pic.twitter.com/FuLVpGxM5c
— All Things Thai Football ?? (@ThaiFootballs) January 19, 2022
“ខ្ញុំមិនចង់ឲ្យយើងបន្តក្នុងវដ្ដតែត្រឹមនេះទេ។ ការរីករាយក្នុងការក្លាយជាជើងឯកនៅអាស៊ីអាគ្នេយ៍ យើងអបអរ ប៉ុន្តែវាមិនមែនជាជោគជ័យក្នុងកម្រិតអាស៊ីនោះទេ ហើយនេះជាមូលហេតុដែលខ្ញុំលេងនៅប្រទេសជប៉ុន។ ខ្ញុំចង់ក្លាយជាកីឡាករល្អជាងមុន និងជួយថៃក្នុងការលើកកម្ពស់គុណភាពក្រុម» ។
មុននេះ កីឡាករវ័យ 28 ឆ្នាំរូបនេះបានជំរុញឱ្យកីឡាករដែលមានទេពកោសល្យនៅអាស៊ានដើរចេញពីតំបន់សុខស្រួលរបស់ពួកគេ ហើយស្វែងរកបញ្ហាប្រឈមថ្មីៗ ប្រសិនបើពួកគេចង់ពង្រឹងគុណភាព និងជួយក្រុមជម្រើសជាតិរៀងៗខ្លួន។
“បាល់ទាត់អាស៊ីអាគ្នេយ៍ពេលនេះកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលវាមិនងាយស្រួលទេក្នុងការឈ្នះការប្រកួតក្នុង AFF Suzuki Cup “។
“ទោះជាយ៉ាងណាក៏ដោយ ដើម្បីបន្តទទួលបានជោគជ័យ កីឡាករល្អបំផុតមកពីតំបន់ បន្ទាប់ពីពួកគេទទួលបានភាពជោគជ័យក្នុងកម្រិតក្នុងស្រុកជាមួយក្លឹបរៀងៗខ្លួន ពួកគេត្រូវចាកចេញពីតំបន់ដែលសុខស្រួល ហើយលេងនៅកម្រិតខ្ពស់បន្ថែមទៀត ដើម្បីពង្រឹងគុណភាពរបស់ពួកគេបន្ថែមទៀតនិង ទទួលបានបទពិសោធន៍ដ៏មានតម្លៃ»។
“នាពេលអនាគតនឹងជួយឱ្យបាល់ទាត់អាស៊ីអាគ្នេយ៍បន្តរីកចម្រើន ក្រុមនឹងកាន់តែរឹងមាំ និងលឿនជាងមុន ដើម្បីឈានដល់កម្រិតកាន់តែប្រសើរឡើង” ។
Chanathip Songkrasin បានផ្លាស់ទៅកាន់ក្លិប Kawasaki Frontale ក្រោយចាកចេញពី Hokkaido Consadole Sapporo ក្នុងតម្លៃប៉ាន់ស្មានថាមានចំនួន JPY500 លានយ៉េន។
“ខ្ញុំចង់ទុកអ្វីដែលធំសម្រាប់ Consadole ។ សម្រាប់ខ្ញុំ នេះគឺជាការប្រកួតប្រជែងថ្មីមួយ ហើយប្រហែលជាការព្យាយាមចុងក្រោយរបស់ខ្ញុំក្នុងការលេងនៅលីគបាល់ទាត់ជប៉ុន»៕