(Khmer) កីឡាករ Cesc Fabregas ដែលចាអតីតកីឡាកររបស់ Chelsea បានទម្លាយឲ្យដឹងថា ការផ្ទេរ Cesar Azpilicueta មកកាន់ Barcelona គឺ ជជិតជោគជ័យហើយ។
កុងត្រារបស់ Azpilicueta នៅ Chelsea នឹងអស់សុពលភាពក្រោយបំណាច់រដូវកាលនេះហើយ ហើយ កីឡាករវ័យ៣២ឆ្នាំខាងលើ និង ភាគីក្លិបក៏មិនទាន់មានកិច្ចពិភាក្សាជាមួយគ្នាដូចគ្នា ខណៈ រូបគេមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ Barcelona និង Atletico Madrid។ នៅពេលត្រូវបានសួរអំពីអនាគតរបស់គាត់ក្នុងសប្តាហ៍នេះ Azpilicueta មិនបានបដិសេធក្នុងការការចាកចេញពី Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំនឹងមិននិយាយអំពីអនាគតរបស់ខ្ញុំទេ” ។ យើងមានពេលគឺមួយថ្ងៃមុនពេលការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ”។
“ពិតណាស់ ខ្ញុំបានមកដល់រដូវក្តៅឆ្នាំ 2012 ហើយខ្ញុំមិនមានកូនទេ។ កូនរបស់ខ្ញុំកើតនៅទីក្រុងឡុងដ៍ ហើយអ្នកដឹងពីអារម្មណ៍របស់ខ្ញុំចំពោះ Chelsea ។
‘ប៉ុន្តែខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយអំពីអនាគតរបស់ខ្ញុំនោះទេ”។