ads
ads
(Khmer) ការព្យួរ Casemiro សម្រាប់ Manchester United មានផលវិជ្ជមាន៣យ៉ាង នេះហេតុផល!
06-February-2023

(Khmer) Casemiro ទទួលបាន​កាត​ក្រហមពេល​ដែល​Man Utd ឈ្នះ Crystal Palace ២ទល់១ ហើយ​ជាការពិត កាត​ក្រហម​នេះ​ធ្វើឱ្យគាត់​ត្រូវព្យួរ៣​ប្រកួតក្នុង Premier League ។

កាតក្រហមបានកើតឡើងចំពេលមានការប៉ះទង្គិចគ្នាក្នុងតង់ទីពីរ ហើយវាមានអារម្មណ៍ថាដូចជា Casemiro ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ។ United អាចនឹងព្យាយាម​ដាក់ពាក្យបណ្ដឹងឧទ្ធរណ៍។ យ៉ាង​ណា​ក៏​ដោយ បើ​យើង​និយាយទៅខាងវិជ្ជមាន  មាន​ហេតុ​ផលចំពោះ​កាត​ក្រហម​របស់ Casemiro៖

១-Casemiro ត្រូវបានសម្រាកសម្រាប់ “ការ​ប្រកួតធំៗ”

Casemiro នឹងខកខានការប្រកួតចំនួនបី។ ទាំងនេះនឹងជាការប្រកួតក្នុងពាន​រង្វាន់ Premier League ដោយពីរប្រកួតជាមួយ Leeds United ហើយបន្ទាប់មកប្រកួតក្នុងផ្ទះជាមួយ Leicester City ។ វាជាហ្គេមធំៗដែលត្រូវខកខាន ប៉ុន្តែ Casemiro នឹងត្រលប់មកវិញសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Newcastle United ហើយគាត់ក៏នឹងមានវត្តមានសម្រាប់ការប្រកួត FA Cup ជាមួយ West Ham និងការប្រកួត Premier League ជាបន្តបន្ទាប់ជាមួយ Liverpool នៅ Anfield ផង​ដែរ។

ការត្រឡប់​មក​វិញរបស់​គាត់ ក៏​ចំ​ការ​ប្រកួតសំខាន់​ដែរ ពោលគឺមាន​ពីរ​ប្រកួត​ជាមួយ Barcelona ក្នុង​ពាន Europa League។ Casemiro នឹង​មានវត្តមាន ហើយវា​ចំ​នឹង​ទទួល​បាន​ការ​សម្រាក​ដែលគាត់​ត្រូវ​ការ​ច្រើន។

២-​ Marcel Sabitzer អាចចូលរួមចំណែកភ្លាមៗ

កីឡាករចំណូលថ្មី Marcel Sabitzer ទើប​បានបង្ហាញខ្លួនក្នុងរយៈពេល 10 នាទីចុងក្រោយទល់នឹង Palace ហើយបានធ្វើ​យ៉ាងល្អ។ Erik ten Hag នឹងត្រូវចាប់ផ្តើមគាត់នៅក្នុងការប្រកួត​​ជាមួយ Leeds ហើយពួកគេគឺជាហ្គេមដែលកីឡាករអូទ្រីសអាចក្លាយជាវីរបុរសភ្លាមៗ។

ប្រសើរជាជាងការចំណាយពេលភាគច្រើននៅលើកៅអីបម្រុងនោះ Sabitzer នឹងលេងភ្លាមៗ។ គាត់នៅទីនេះមួយរយៈពេលខ្លី ហើយកីឡាករខ្ចីជើងរូប​នេះនឹងរីករាយក្នុងការរួមចំ​ណែក​ជួយ Man Utd ។

៣-United ត្រូវតែរៀនលេងដោយគ្មាន Casemiro ម្តងទៀត

Manchester United បានក្លាយក្រុមដែលពឹងផ្អែកតិចតួចលើ Casemiro ក្នុងប៉ុន្មានខែថ្មីៗនេះ។ គាត់​ត្រូវ​បាន​ខក​ខាន​ពេល​ប៉ះ Arsenal ហើយ​ប្រាកដ​ណាស់​ក្នុង​រយៈពេល 20 នាទី​ចុងក្រោយ​ទល់​នឹង Palace។ ការ​ប្រកួត​លីគ​បី​ប្រកួត​ដែល​គ្មាន​កីឡាករ​ប្រេស៊ីល​រូប​នេះ​នឹង​ធ្វើ​តេស្ត​ Man Utd ហើយ​បង្ខំ​ក្រុម​ឱ្យ​សម្រប​ខ្លួន។

ក្នុងការធ្វើដូច្នេះ ពួកគេនឹងបង្ហាញខ្លួនដោយ​គញមាន​ខ្សែបម្រើ​ល្អម្នាក់ ហើយ​បង្ហាញគូប្រកួត​ថា​ពួក​គេ​ក៏​អាច​លេង​ដោយ​គ្មាន​កីឡាករប្រេស៊ីលផង​ដែរ។ នេះនឹងមានសារៈសំខាន់ ដូច្នេះប្រសិនបើ Casemiro ត្រូវបានព្យួរ ឬរបួស ម្តងទៀត Man Utd នឹង​មិន​ជ្រួលច្របល់​ឡើយ៕

ads
ads