


(Khmer) Casemiro បានបញ្ចប់ការផ្ទេរដ៏អស្ចារ្យរបស់គាត់មកកាន់ក្លិប Man United ដោយតម្លៃផ្ទេរ ៧០ លានផោន។ គាត់នាំមកនូវបទពិសោធន៍ដ៏សម្បូរបែបដល់ក្រុម និងជាជម្រើសខ្សែបម្រើដ៏ល្អរបស់ Erik ten Hag សម្រាប់រដូវកាលនេះ។
និយាយនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីការចុះហត្ថលេខាសម្រាប់ Man United កីឡាករវ័យ 30 ឆ្នាំរូបនេះបានសរសើរ Fred ដោយសរសើរមិត្តរួមសញ្ជាតិថាថាជា «កីឡាករដ៏អស្ចារ្យ»។
កីឡាករអន្តរជាតិប្រេស៊ីលក៏បានបង្ហើបថា គាត់បានជជែកគ្នាជាមួយ Fred មុនពេលចុះហត្ថលេខាសម្រាប់ Man United ។ នៅពេលសួរអំពីកីឡាករវ័យ ២៩ឆ្នាំ កីឡាករ Casemiro បាននិយាយថា «មែនហើយ មុនពេលមកទីនេះ ខ្ញុំបាននិយាយជាមួយ Fred ។ គាត់ជាមិត្តដែលខ្ញុំធ្លាប់លេងជាមួយនៅក្រុមជម្រើសជាតិជាច្រើនឆ្នាំមកហើយ ខ្ញុំស្គាល់គាត់ច្បាស់។»
«គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយនោះជាមូលហេតុដែលគាត់លេងឱ្យ Manchester United និងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ដែលជាកន្លែងមានការលំបាកប្រកួតប្រជែង។ ដូច្នេះ! ខ្ញុំមានទំនាក់ទំនងពិសេសជាមួយគាត់ ហើយជាការពិតណាស់ គាត់ជាកីឡាករដ៏អស្ចារ្យ ហើយនោះជាមូលហេតុដែលគាត់ជាកីឡាកររបស់ Manchester United»
(Photo by Thiago Ribeiro/NurPhoto via Getty Images)
បន្ទាប់មក Casemiro ត្រូវបានគេសួរបន្តថា តើអ្វីទៅដែលធ្វើឲ្យ Fred ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយគាត់បានឆ្លើយថា “មែនហើយ Fred មានគុណសម្បត្តិច្រើន…។
«ខ្ញុំគិតថាគាត់ជាកីឡាករដែលមានចលនាបំលាស់ទីតាំងល្អ គាត់ចល័តគ្រប់កន្លែង បញ្ជូនបាល់បានល្អ គាត់អាចលេងដោយប្រើជើងទាំងពីរ (ឆ្វេង ឬស្តាំ) គាត់អាចបញ្ជូនបាល់បានយ៉ាងល្អដោយជើងទាំងពីរ។ គាត់ជាកីឡាករដ៏អស្ចារ្យ។
«ជាថ្មីម្តងទៀត នោះហើយជាមូលហេតុដែលគាត់លេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយគាត់ជាកីឡាករសំខាន់ម្នាក់នៅក្លឹបនេះ ហើយខ្ញុំគិតថាគាត់នឹងជួយខ្ញុំយ៉ាងច្រើន ខណៈដែលគាត់ជាជនជាតិប្រេស៊ីល។ ខ្ញុំគិតថាគាត់នឹងជួយខ្ញុំច្រើននៅក្លឹប ហើយដោយគ្មានការសង្ស័យអ្វីច្រើនទេ។ វាសំខាន់ណាស់សម្រាប់ខ្ញុំ ដែលមានមិត្តរួមសញ្ជាតិនៅទីនេះផងដែរ»។
កីឡាករ Casemiro អាចបង្ហាញខ្លួនជាលើកដំបូង ជាមួយ Man United ទល់នឹង Southampton នៅថ្ងៃសៅរ៍នេះ។
ប្រភព៖ Sportbible
ប្រែសម្រួល៖ B8-sport