ads
ads
(Khmer) ហេតុអ្វីបាន Carlo Ancelotti មិនចោលឆ្នាំងចាស់ Real Madrid?
03-January-2024

(Khmer) បន្ទា​ប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំកាលពីថ្ងៃសុក្រ ដោយបញ្ចប់ការរំពឹងទុកដែលភ្ជាប់គាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីល លោក Carlo Ancelotti បាននិយាយកាលពីម្សិលមិញថាលោកពិតជារីករាយក្នុងការបន្តស្នាក់នៅជាមូយក្លឹប Real Madrid រហូតដល់ឆ្នាំ ២០២៦ បើទោះបីជាមានវិធីសាស្រ្តណាមួយជំរុញឲ្យលោកទៅកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAPកាលពីថ្ងៃពុធទី៣ មករា​២០២៤។

ការលើកឡើងបែបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីខែកក្កដាឆ្នាំមុនថាលោក Ancelotti វ័យ ៦៤ ឆ្នាំនឹងក្លាយជាជនបរទេសដំបូងគេដែលបង្វឹកប្រេស៊ីលក្នុងរយៈពេលជិត ៦០ ឆ្នាំ មុនពេលដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់ជាមួយក្លឹបយក្សអេស្ប៉ាញ។

លោកបាននិយាយថានៅឆ្នាំ២០២៦ អាស្រ័យលើលទ្ធផលរបស់ខ្ញុំ ។ខ្ញុំប្រហែលជានៅទីនេះបន្តទៀត។ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Madrid (…) ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​បន្ត​ធ្វើ​បែប​នោះ​នៅ​ឆ្នាំ ២០២៧ និង ២០២៨ ព្រោះ​ខ្ញុំ​ចង់​នៅ​ទី​នេះ។ Ancelotti បានឈ្នះពានរង្វាន់ Champions League បួនដង – ពីរដងជាមួយ AC Milan និងពីរដងជាមួយ Real Madrid ជាកន្លែងដែលលោកនិយាយថាគាត់ចង់បន្តលើសពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។

Ancelotti ក៏ធ្លាប់ឈ្នះពានលីគក្នុងស្រុកជាមួយ Real និង Milan នៅអង់គ្លេសជាមួយ Chelsea នៅអាល្លឺម៉ង់ជាមួយ Bayern Munich និងនៅបារាំងជាមួយ Paris Saint-Germain ផងដែរ។ ជុំវិញនឹងព័ត៌មានទៅដឹកនាំនៅប្រេស៊ីលលោក Ancelotti បាន​និយាយ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​ប្រធាន​សហព័ន្ធ​ប្រេស៊ីល។ លោកបាននិយាយនៅមុនថ្ងៃនៃការប្រកួតរបស់ Madrid ទល់នឹង Mallorca ក្នុង La Liga ថា ខ្ញុំចង់អរគុណគាត់ចំពោះការស្រលាញ់ និងការចាប់អារម្មណ៍ដែលគាត់បានបង្ហាញចំពោះខ្ញុំ ៕

ads
ads