ads
ads
(Khmer) ប្រធានក្រុមបាល់ទាត់ Wild Boar ជាប់​ក្នុងរូងភ្នំ ថាំហ្លួង ប្រទេស​ថៃកាលពី៥ឆ្នាំមុនបានស្លាប់នៅអង់គ្លេស
16-February-2023

(Khmer) ក្មេងម្នាក់ក្នុងចំណោម 12 នាក់មកពីក្រុមបាល់ទាត់ក្នុងប្រទេសថៃដែលគេស្គាល់ថា ‘Moo Pa’ ដែលបានរួចរស់ជីវិតពីព្រឹត្តិការណ៍ជាប់ក្នុងរូងភ្នំ Tham Luang នៅឈៀងរ៉ៃក្នុងឆ្នាំ 2018 ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់ទៅហើយ។

របាយការណ៍ក្នុងប្រទេសថៃបាននិយាយថា Duangpetch Promthep ហៅ Dom ដែលជាប្រធានក្រុមបានទទួលមរណភាព កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងចក្រភពអង់គ្លេសដោយសាររបួសក្បាល។

ប៉ុន្តែបើយោងតាមប្រភព BBC ប៉ូលីស Leicestershire បាននិយាយថាការស្លាប់របស់កីឡាករវ័យក្មេងនេះ មិនត្រូវបានគេចាត់ទុកថាគួរឱ្យសង្ស័យនោះទេ។
ព្រំ​ថេប ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ Kettering General Hospital កាល​ពី​ថ្ងៃ​អាទិត្យ​មុន។ គេ​យល់​ថា ឧទ្ធម្ភាគចក្រ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ដើម្បី​សម្រួល​ដល់​បញ្ហា​នានា ។

មានអាយុ 17 ឆ្នាំ ចុង ‘Dom’ ត្រូវបានគេផ្តល់អាហារូបករណ៍ ដើម្បីចូលរៀននៅ Brooke House College Football Academy ក្នុងខែសីហាឆ្នាំមុន។
ការស្លាប់របស់ Dom ក៏ត្រូវបានបញ្ជាក់ដោយម្តាយរបស់គាត់ផង​ដែរ ហើយ​គាត់បានជូនដំណឹងដល់វត្ត Doi Wao នៅស្រុកកំណើតរបស់គាត់នៅ Chiang Rai ដែលជាវត្ត Dom ធ្លាប់បួសរៀនសូត្រ និង​ស្នាក់នៅ។

Promthep និងមិត្តភក្តិរបស់គាត់បានទទួលការចាប់អារម្មណ៍ពិភពលោកនៅថ្ងៃទី 8 ខែកក្កដាឆ្នាំ 2018 នៅពេលដែលពួកគេជាប់អស់រយៈពេលបីថ្ងៃ ក្នុងរូងភ្នំ Tham Luang ដែលពួកគេបានចូលទៅ ហើយបានជន់លិចដោយសារភ្លៀង​បណ្តាលឱ្យទឹកជំនន់។ ករណីនេះបានទាក់ទាញចំណាប់អារម្មណ៍របស់មេដឹកនាំពិភពលោកសំខាន់ៗ។

អង្គភាព SEAL របស់កងទ័ពជើងទឹកថៃ ក៏ត្រូវបានទៅសង្គ្រោះនៅពេលនោះ ជាមួយនឹងការ​ដោះស្រាយបញ្ហាផ្សេងៗ រួមទាំងការបាត់បង់សមាជិក ដោយសារកង្វះអុកស៊ីសែន។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗត្រូវបានដោះស្រាយដោយជោគជ័យ រហូតដល់ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ គឺលោក Ekapol Chantawong ត្រូវបានជួយសង្គ្រោះ។

ads
ads