ads
ads
(Khmer) គ្រូបង្វឹកហ្វូតសាលថៃ​ថា​ឈ្នះកម្ពុជា១៦-0 ម្សិលមិញគ្រាន់​តែជាការ​ប្រកួតត្រៀមប៉ះឥណ្ឌូនេស៊ី និងម៉ាឡេស៊ីទេ
04-April-2022

(Khmer) ក្រុមជម្រើស​ជាតិហ្វូតសាល​កម្ពុជាកាល​ពី​ម្សិលមិញ​បាន​រងបរាជ័យយ៉ាង​ធ្ងន់ធ្ងរជាទីបំផុតក្នុងលទ្ធផល១៦ទល់០ ក្រោមថ្វី​ជើង​ជម្រើស​ជាតិ​ហ្វូតសាលថៃក្នុងពាន​រង្វាន់ AFF Futsal Championdship 2022 ខណៈដែល​ការ​ប្រកួត​នេះ​លោក Carlos Cesar ថា វាគ្រាន់​តែ​ជាជំនួបមួយត្រៀម​ខ្លួន​ប៉ះក្រុមខ្លាំងឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ីប៉ុណ្ណោះ។

លោក​បាន​និយាយក្រោយ​ចប់​ការ​ប្រកួតកាល​ពី​ម្សិលមិញថា៖ «ការ​ប្រកួត​ទល់​និង​កម្ពុជាវា​ពិតជាជំនួប​មួយដ៏ពិបាក។ ពួក​គេ​ក៏​ជាក្រុម​ល្អ​មួយ​ដែរ ប៉ុន្តែខ្ញុំ​សូមអបអរសាទរ​ដល់​កីឡាំកររបស់​យើងទាំងអស់។ បន្ទាប់​ពី​យើង​ដឹង​កម្រិតស្ដង់ដាររបស់​គូប្រកួតរបស់​យើង យើង​បាន​បង្ហាញភាព​ខ្លាំង ជាមួយ​និង​គុណផល​លេង​បាន​ល្អបំផុត»។

លោក​បាន​បន្ត​ថា៖« ពិតណាស់! គោលបណណងរបស់ពួក​យើងមុនការ​ប្រកួតជាមួយកម្ពុជា គឺការ​គ្រប់​គ្រងការ​ប្រកួតទាំងមូល ហើយ​ការ​គ្របសង្កត់បែបនេះ វា​គឺ​ជាការ​រៀបចំត្រៀម​សម្រាប់​ជួប​ជាមួយឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ដែល​ជាជំនួបដ៏​ពិបាកពិតប្រាកដ”។

ក្រុមជម្រើសជាតិ​ថៃ​ឆ្លង​កាត់​២​ប្រកួត​កន្លងមកស៊ុត​បញ្ចូល​ទី២៩​គ្រាប់ និង​រក្សា​សំណាញ់ទី​មិនឱ្យគូប្រកួត​ស៊ុត​នោះ​ទេ។ ចំណែក​កម្ពុជាវិញ! រង់បរាជ័យ២​ប្រកួតនិង​របូត​គ្រាប់បាល់​២៣​គ្រាប់​ហើយ​ក្រោយ​ចាញ់ម៉ាឡេស៊ី​៦ទល់៧ និង​ចាញ់​ថៃ​១៦ទល់​០​នេះឯង៕

 

ads
ads