(Khmer) កាលពីចុងសប្ដាហ៍កន្លងទៅនេះ (ថ្ងៃអាទិត្យ) ក្លិបអគ្គិសនីកម្ពុជានៃលីគទី២កម្ពុជា បានលើកពាននៅក្នុងផ្សារ K-Mall ក្នុងរាជធានីភ្នំពេញក្រោយយកឈ្នះក្រុមខេត្តត្បូងឃ្មុំ១ទល់០ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ។
នៅពេលដែលលីគបាល់ទាត់អាស៊ីអាគ្នេយ៍ភាគច្រើនមកដល់ចុងបញ្ចប់នៃរដូវកាលរបស់ពួកគេ វាដល់ពេលដែលការប្រារព្ធពានរង្វាន់ដើម្បីចាប់ផ្តើម។
ជាធម្មតាយើងឃើញការប្រារព្ធពិធីធលើកពានរង្វាន់នៅក្នុងកីឡដ្ឋាន ប៉ុន្តែវាមិនមែនជាករណីក្នុងក្របខ័ណ្ឌ Cambodian League 2 ទេ។
គណកម្មការប្រកួតបានសម្រេចចិត្តរៀបចំពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះ នៅខាងក្នុងផ្សារទំនើប K-Mall ក្នុងរាជធានីភ្នំពេញ។ នេះគឺដើម្បីជួយផ្សព្វផ្សាយលីគក្នុងស្រុករបស់ប្រទេសឲ្យបានទូលំទូលាយ។ ដូច្នេះហើយ ក្រុមជើងឯកប្រចាំរដូវកាលនេះ អគ្គិសនីកម្ពុជា បានលើកពាននៅចំពោះមុខអ្នកដែលនៅខាងក្នុង K-Mall កាលពីយប់មិញ។
EDCFC ឈ្នះពានក្រោយឈរកំពូលតារាង បន្ទាប់ពីបានតាមស្មើពិន្ទុជាមួយ ISI ខណ្ឌដង្កោសែនជ័យ មាន៥១ពិន្ទុតែលើសពិន្ទុ Head to Head។ ក្លឹបទាំងពីរនឹងត្រូវឡើងទៅលីគកំពូលកម្ពុជានៅឆ្នាំ២០២៣។