(Khmer) ក្រុមហ៊ុនលីគកម្ពុជា បានបង្ហាញស្លាកសញ្ញា (Logo) ថ្មី ដែលបានរចនាដោយយកលំនាំតាមទម្រង់ផែនទីប្រទេសកម្ពុជា ជាមួយនឹងអក្សរ C, P, L និងមានអត្ថន័យជាក់លាក់របស់វា។
តាមការបញ្ជាក់សម្រាប់ឡូហ្គោពណ៌ខ្មៅ ជាតំណាងឲ្យក្រុមហ៊ុនលីគកម្ពុជាផ្ទាល់ ដោយមានអក្សរពេញ Cambodian Premier League ពណ៌ខ្មៅផងដែរ។ ក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឬលីគ១ Cambodian Premier League មានឡូហ្គោពណ៌ក្រហម ដោយអក្សរខ្មៅខាងក្រោមសរសេរថា Cambodian Premier League រីឯលីគ២ មានឡូហ្គោពណ៌បៃតង ជាមួយនឹងអក្សរពណ៌ខ្មៅ Cambodian League 2។
រីឯពណ៌បៃតង គឺជាឡូហ្គោរបស់លីគ២ ដោយអក្សរខាងក្រោម Cambodian Premier League មានពណ៌ខ្មៅដូចគ្នា។ សម្រាប់ការរចនាមួយបែបទៀត (CPL Emblem) អក្សរ និងឡូហ្គោ ស្ថិតនៅក្នុងស៊ុម ដោយអក្សរស្ថិតនៅពីលើវិញ។ Cambodian Premier League ពណ៌ស ផ្ទៃពណ៌ខ្មៅ រីឯ Cambodia League 2 វិញ លេខ2 ស្ថិតក្នុងផ្ទៃពណ៌បៃតង៕