ads
ads
(Khmer) គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា និយាយពីការវិលត្រឡប់មកកាន់ទីលានវិញរបស់ លឹម ពិសុទ្ធ
02-May-2022

(Khmer) អតីតគ្រូបង្គោលសមាជិកលីគកំពូលកម្ពុជាក្លិបក្រសួងការពារជាតិ (Tiffy Army FC) លោក ភា សុភ័ក្ត្រា ថាលោកមិនរំពឹងខ្សែប្រយុទ្ធ លឹម ពិសុទ្ធ អាចជាសះស្បើយពីរបួសលឿន និងវិលមកកាន់ទីលានវិញទាន់ព្រឹត្តិការណ៍ស៊ីហ្គេមទេ។ ហើយការវិលមកជួយក្រុមជម្រើសជាតិនេះ វាជារឿងប្រសើរដែលយើងត្រូវការគាត់ចាំបាច់វិលត្រលប់មកវិញជាមួយនឹងក្រុម នេះបើតាមការឲ្យដឹងទៅកាន់ទំព័រ Cambodia 2023។

លោក ភា សុភ័ក្ត្រា បាននិយាយលម្អិតទៅកាន់ទំព័រដដែលមួយនេះយ៉ាងដូច្នេះថា៖ «បើជាអារម្មណ៍ពិតប្រាកដរបស់ខ្ញុំ ខ្ញុំក៏មានការស្ដាយដែរ នៅពេលដែលគាត់អវត្តមានដោយសាររបួស។ ហើយបើសិនខ្ញុំជាគ្រូវិញ ខ្ញុំក៏គិតលើការដែលយើងអាចនឹងប្រើប្រាស់គាត់បានខ្លះ ក្នុងអំឡុងពេល U-23។ ប៉ុន្តែក្រោយមកទៀតក៏មានការសម្រេចចិត្តពីគ្រូធំ ជាពិសេសលោក Honda ដែលគាត់ពិចារណាគិតអំពីអនាគតរបស់គាត់ ពីព្រោះគាត់ក៏ធ្លាប់ឆ្លងកាត់អំពីបញ្ហារបួសហ្នឹងដែរ អ៊ីចឹងក៏សម្រេចឲ្យពិសុទ្ធ វិលត្រលប់ទៅព្យាបាល។ រយៈពេលមកដល់ស៊ីហ្គេមហ្នឹង ក៏មិនមែនជាពេលវេលាដែលយើងរំពឹងថា គាត់អាចវិលត្រលប់មកវិញដែរ យើងតាមដានគាត់រហូត រង់ចាំគាត់រហូតនៅពេលសប្ដាហ៍ចុងក្រោយជាមួយបឹងកេត។ អ៊ីចឹងនៅពេលដែលគាត់បង្ហាញខ្លួនទើបយើងមានការសម្រេចចិត្តចុងក្រោយ ព្រោះយើងមិនអាចបង្ខំបញ្ហារបួសគាត់ឲ្យជាលឿនទាន់ពេលទេ ខ្លាចយើងយកមក គាត់មិនទាន់ជាស្រួលបួល វាទៅជាលាប់ទៅវិញ។ យើងបានស្គាល់គាត់ហើយ យើងបានដឹងកម្រិតរបស់គាត់ហើយ។ អ៊ីចឹងយើងនៅតែត្រូវការគាត់ជាចំបាច់ ឲ្យតែថាគាត់អាចចូលហាត់វិញបាន នោះវាជារឿងប្រសើរដែលយើងត្រូវការគាត់ចាំបាច់វិលត្រលប់មកវិញជាមួយនឹងក្រុម»

ads
ads