ads
ads
(Khmer) ក្រុមលីគ២កម្ពុជា ISI ដង្កោសែនជ័យ រៀបចំចុះបញ្ជីជាក្លិបអាជីពទទួលស្គាល់ដោយ AFC
05-July-2022

(Khmer) នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ នៃក្របខណ្ឌ Cambodian League 2 បានបង្ហាញថា លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា(CPL) ព្រមទាំងមានការចូលរួមពីលោក Mahajan Vasudevan Nair, Head Club Licensing Unit និងលោក Megat Kamil Dhala ជា Club Licensing Assistant មកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចុះជួបពិភាក្សាជាមួយលោក កាំង សេន ប្រធានក្លិប លោកអគ្គលេខាធិការក្លិប គ្រូបង្វឹក នៃក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ស្តីពីចុះបញ្ជីក្លិបជាមួយ AFC Club Licensing ។

 

The AFC Club Licensing ជាការផ្តល់អាជ្ញាប័ណ្ណក្លិបបាល់ទាត់អាជីពពីសហព័ន្ធបាល់ទាត់ទ្វីអាស៊ី AFC ដោយក្លិបត្រូវពន្យល់ពីភារកិច្ចរបស់ខ្លួន កំណត់ដើម្បីស្នើសុំអាជ្ញាប័ណ្ណ និងស្ថាប័នផ្តល់អាជ្ញាប័ណ្ណ ព្រមទាំងដំណើរការស្នូលដែលត្រូវអនុវត្ត។ ការទទួលបានអាជ្ញាប័ណ្ណគឺជាការចាំបាច់សម្រាប់ក្រុម ប្រសិនបើពួកគេចង់ចូលរួមក្នុងការប្រកួតទ្វីបរបស់ AFC ។ លក្ខណៈវិនិច្ឆ័យមួយចំនួនដែលក្លិបត្រូវមានដូចជា៖ លក្ខណៈវិនិច្ឆ័យកីឡា ,លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ ,លក្ខណៈវិនិច្ឆ័យកីឡាបុគ្គលិក និងលក្ខណៈរដ្ឋបាល ,លក្ខណៈវិនិច្ឆ័យច្បាប់ និងលក្ខណៈវិនិច្ឆ័យហិរញ្ញវត្ថុជាដើម។

សម្រាប់ក្លិបនៅកម្ពុជាដែលទទួលការបញ្ជាក់ AFC Club Licensing ក្នុងឆ្នាំ២០២២នេះ មាន៦ក្លិប នៃ៨ក្លិបនៅលីគកំពូលកម្ពុជាដូចជា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើលដ៏ អង្គរថាយហ្គឺរ និងវិសាខា។ ប្រសិបបើក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ អាចស្នើសុំអាជ្ញាប័ណ្ណបានដោយជោគជ័យ នោះក្លិបដែលប្រកួតប្រជែងនៅលីគទី២កម្ពុជាបច្ចុប្បន្នមួយនេះនឹងកាន់តែមានការវិវត្តខ្ពស់មួយកម្រិតទៀត និងមានឱកាសខ្ពស់ក្នុងការទទួលបានកៅអីមកចូលរួមប្រកួតប្រជែងនៅលីគកំពូលកម្ពុជា និងពានរង្វាន់អន្តរជាតិនានាថ្ងៃអនាគត។

គួរដឹងថា ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ដែលមានលោក កាំង សេន ជាប្រធានក្លិប និងមានកីឡដ្ឋាន KMH Park ដែលកំពុងជុសជុលកែលម្អឲ្យស្របតាមស្តង់ដារ ដោយស្ថិតខណ្ឌដង្កោរាជធានីភ្នំពេញ បានចូលរួមប្រកួតប្រជែងលក្ខណៈអាជីពលើកដំបូងនៅលីគទី២កម្ពុជា កាលពីរដូវកាល២០២០ នឹងបន្តខិតខំប្រកួតប្រកួតប្រជែងរហូតមកដល់រដូវកាល២០២២នេះ៕

 

ads
ads