ads
ads
(Khmer) នេះជាអត្ថន័យ និង​ការ​បំផុសគំនិត​នៃ​ការ​បង្កើតរូបរាងពានរង្វាន់ Cambodian League 2
07-October-2022

(Khmer) កាលពីម្សិលមិញ រូបរាងថ្មី​នៃពានរង្វាន់ Cambodian League 2 នឹងត្រូវបាន​បង្ហាញឱ្យដឹ តាម​រយៈទំព័រហ្វេសបុក​ក្រុមហ៊ុន Cambodian Premier League (CPL) ដែល​បានរចនារូបរាងតាមរឿងកូរសមុទ្រទឹកដោះមួយផ្នែក និងបង្កប់អត្ថន័យ នៃការអភិវឌ្ឍយុវជន ស្មារតីប្រកួតប្រជែង និងការលូតលាស់របស់កីឡាករថ្នាល។

ការបំផុសគំនិត៖

ទម្រង់​ពានប្រើប្រាស់តាម​ទម្រង់​ដើម (គម្រូនៃពាន)។ សម្រាប់​ការ​រចនាវិញ ប្រើប្រាស់​តាម​ទម្រង់ត្របកឈូក បំបែកទៅលើពាន និង​ផ្នែកខាងលើ មាន​ការ​រចនាបន្ថែមដៃកាន់មានលំពត់ពីក្រោមទៅផ្នែកខាងលើ ប្រដូចទៅនិង​មនុស្ស២នាក់កំពុងទ្រពាន( បង្ហាញពីការ​ប្រកកួតប្រជែង)បន្ថែមពីនេះ ផ្ទៃព័ទ្ធជុំវិញពាន ត្រូវបានរចនា ជាផែនទីប្រទេសកម្ពុជា។

នៅក្នុងនោះដែរ រូបរាងពានកម្រិតទី២នេះ ក៏មានភ្ជាប់អត្ថន័យតាមរឿងកូរសមុទ្រទឹកដោះផងដែរ ដោយជើងពាន ឬទម្រពាន ប្រដូចទៅនិងសត្វអណ្ដើកឈ្មោះ កុមិ ដែលទ្រភ្នំមន្ទរៈ ស្ថិតនៅផ្នែកកណ្ដាលនៃពាន។

ads
ads