(Khmer) តាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទីផ្សារដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជា និងលីគទី២ នឹងប្រព្រឹត្តិទៅចំនួន២លើកដូចគ្នា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៩ខែមករាឆ្នាំ២០២២តទៅហើយ ខណៈដែលការផ្ទេរកីឡាំករក៏ត្រូវធ្វើតាមប្រព័ន្ធ FIFA TMS)។
ក្នុងការផ្ទេរកីឡាករនេះដែរ ទាំងលីគកំពូលកម្ពុជា Cambodian Premier League និង Cambodian League 2 រដូវកាល២០២២នេះប្រើប្រាស់កាលបរិច្ឆេទដូចគ្នាពោលគឺ៖
ការដោះដូលើកទីមួយចាប់ផ្ដើមនៅថ្ងៃទី០៩ខែមករាឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២។ សម្រាប់ការផ្ទេរលើកទី២គឺចាប់ផ្ដើមនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២ដល់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២៕