ads
ads
(Khmer) វិរៈបុរសបាល់ទាត់កម្ពុជាថា កម្ពុជានឹងឈ្នះសិង្ហបុរី ដូចដែលបានយកឈ្នះឡាវដែរ
11-May-2022

(Khmer) យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ CAMSOC ទំព័រ Cambodia 2023 បានចុះផ្សាយអំពីការយល់ឃើញរបស់វិរៈបុរសបាល់ទាត់កម្ពុជាលោក ប៉ែន ផាត ពីការប្រកួតទី២ របស់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា និងសិង្ហបុរី ក្រោយពីកម្ពុជាបានឈ្នះឡាវ ៤ទល់នឹង១ ក្នុងជំនួបបើកឆាកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ វិញ្ញាសារបាល់ទាត់ផ្នែកបុរស។

អតីតតារាជើងស៊ុតរបស់កម្ពុជាជំនាន់សង្គមនិយមលោក ប៉ែន ផាត បានលើកឡើងលម្អិតថា៖ «ក្រុមជម្រើសជាតិ U 23 កម្ពុជា នឹងឈ្នះក្នុងលទ្ធផលបច្ចេកទេស ២ទល់០ ឬ ៣ទល់១។ លោកបន្តថា ទម្រង់លេងរបស់ក្រុមជម្រើសជាតិ U23 កម្ពុជា គឺល្អដោយសារប្រព័ន្ធលេងមានការសហការគ្នាយ៉ាងល្អ ល្បឿនក៏ល្អ បោះបាល់ ចែកបាល់ក៏រិតតែល្អ។ ប៉ុន្តែពួកគេ នៅមានភាពអាត្មានិយមបន្តិច គឺជួនកាលស៊ុតច្រើនជាងចែក តែបើពួកគេកែសម្រួលចំណុចនេះបាន ខ្ញុំជឿថា ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងឈ្នះក្រុមជម្រើសជាតិសិង្ហបូរី ដូចយកឈ្នះជម្រើសជាតិ U23 ឡាវដែរ»

កម្ពុជា នឹងត្រូវប្រកួតទី២ ក្នុងពូល B ជាមួយក្រុមសិង្ហបុរី នៅវេលាម៉ោង ៤៖០០នាទីរសៀល នៅកីឡដ្ឋាន Thiên Trường Stadium ហើយទីតាំងដដែល នៅវេលាម៉ោង ៧៖០០នាទី ក្រុមរួមពូលកម្ពុជាម៉ាឡេស៊ីនឹងត្រូវតតាំងជាមួយឡាវ ។ ចំណែកឯការប្រកួតបន្ទាប់របស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នេះ នឹងត្រូវប៉ះក្រុមខ្លាំងថៃ នៅថ្ងៃទី១៦ និងប្រកួតចុងក្រោយក្នុងពូលរបស់កម្ពុជាត្រូវជួបម៉ាឡេស៊ី នៅ២ថ្ងៃបន្ទាប់ទៀត៕

ads
ads