(Khmer) គ្រូបង្វឹក U23 កម្ពុជា លោក Hirose Ryu មានទំនុកចិត្តនឹងបង្កើតការភ្ញាក់ផ្អើលនៅពេលលេងជាមួយ U23 ថៃនៅថ្ងៃទី១៤ ទោះបីទើបតែចាញ់ U23 សិង្ហបុរី ដោយពិន្ទុ ០-១ ក៏ដោយ។
កម្ពុជា U23 ត្រូវទទួលបរាជ័យលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ក្រោមថ្វីជើងសិង្ហបុរី១ទល់០។ តាមពិតនេះជាការប្រកួតដែល ក្រុមយុវជនកម្ពុជា លេងបានច្រើនលើសលប់ ទាំងការគ្រប់គ្រងបាល់ និងឱកាសសម្រេចទី ទោះជាយ៉ាងណាក៏ដោយ ការខកឱកាសជារឿយៗពិតជាធ្វើកម្ពុជាទទួលរកនូវភាពខាងបង់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹក Hirose Ryu របស់ U23 កម្ពុជានៅតែមានទំនុកចិត្តនៅពេលនិយាយអំពីការប្រកួតបន្ទាប់ជាមួយ U23 ថៃ៖ «នៅសល់ពីរប្រកួតទៀត ហើយជាពិសេសការប្រកួតជាមួយគូប្រកួត U23 ថៃ នាពេលឆាប់ៗនេះ យើងទទួលបានមេរៀនបន្ថែមទៀត ហើយយើងនឹងលេងដោយភាពល្អឥតខ្ចោះ។ វានឹងក្លាយជាការប្រកួតដែលសន្យាថានឹងមានការភ្ញាក់ផ្អើល ហើយនឹងអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ថ្ងៃនោះ»។
»នេះពិតជាការប្រកួតដ៏លំបាកមួយ កម្ពុជា U23 មានឱកាសច្រើន ប៉ុន្តែមិនអាចទាញយកប្រយោជន៍ពីឱកាសទាំងនោះបានឡើយ ។ មានស្ថានភាពខ្លះដែលយើងអាចស៊ុតបញ្ជូលទីនបាន។ពិតជាសំណាងអាក្រក់សម្រាប់យើងដែលរឿងនេះកើតឡើង។ វាប៉ះពាល់ដល់ផ្លូវចិត្តរបស់កីឡាករតិចតួចផងដែរ»។
លោកបានបន្តថា៖«ភាពយល់ចិត្តគ្នារវាងខ្សែការពាររបស់ U23 កម្ពុជាក្នុងការប្រកួតនេះ មិនសូវល្អទេហើយនេះគឺជាអ្វីដែលយើងព្រួយបារម្ភសម្រាបប់ការប្រកួតក្រោយ។ សង្ឃឹមថាយើងនឹងយកឈ្នះលើបញ្ហាទាំងនេះ» ។
បើទោះជាចាញ់សិង្ហបុរី U23 ក៏ដោយ ក៏ឱកាសរបស់ U23 កម្ពុជា ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់បុរស SEA Games 31 នៅតែបើកចំហរនៅឡើយ។ ក្រុមរបស់លោក Hirose Ryu បច្ចុប្បន្នមានពិន្ទុដូចគ្នាជាមួយក្រុម U23 ថៃ ហើយមាន ១ ពិន្ទុតាមពីក្រោយសិង្ហបុរី ក្រោយនៅសល់២ប្រកួតក្នុងដៃ។