ads
ads
(Khmer) គ្រូបង្វឹកកម្ពុជាថា​ប៉ុណ្ណេះល្អ​សម្រាប់​អនាគតបាល់​ទាត់ ខណៈគ្រូហ្វីលីពីនថាកីឡាករគាត់កាយសម្បទាអត់ Fit
18-February-2022

(Khmer) កម្ពុជាបានខិតកាន់តែកៀកក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-23 Championship 2022 នៅពេលដែលពួកគេបានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្នុងពូល A នាល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ថ្វីត្បិតក្រុម​ទាំងពីរគ្រប់​គ្រងបាល់​ប្រហាក់​ប្រហែលគ្នាពេញមួយការប្រកួតដ៏តឹងតែងក៏ដោយ ក៏ការស៊ុតបញ្ចូលទីចុងម៉ោងរបស់ ស៊ិន សុវណ្ណមករា ប្រាំបួននាទីមុន​ចប់​ការ​ប្រកួត បានដោះស្រាយបញ្ហាអ្វីៗទាំងអស់ ខណៈដែលម្ចាស់ផ្ទះទទួលបានពិន្ទុពេញជាលើកទីពីរពីការប្រកួតពីរលើក។ កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ក្នុង​ពូល A ដោយ​យក​ឈ្នះ​ក្រុម​ប្រ៊ុយណេ ៦-០។

លោក Hirose Ryu គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា៖ «វា​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ វា​បាន​បង្ហាញពី​ភាពប្រសើរ​ឡើង​ច្រើន​ពេល​យើង​លេង​ទល់នឹង​ប្រ៊ុយណេ»។

May be an image of 5 people, people standing and outdoors

ចំណែកគ្រូបង្វឹកហ្វីលីពីនលោក Stewart Hall វិញ​បាន​បង្ហាញទស្សនៈក្នុង​ការ​ប្រកួត​នេះ​ថា៖“ភាព​រឹងមាំរបស់​កីឡាករ(Fitness)តែងតែមានបញ្ហា។ កីឡាករខ្លះមិនបានលេងអស់មួយរយៈមក​ហើយ។ ពួក​គេ​ព្យាយាមបិទការ​ប្រកួតសឹង​តែ​បាន​ទៅ​ហើយ​តែរបូត​នៅ​នាទី​ជិត​ចប់​ការ​ប្រកួត​ទៅ​វិញ។ ​កីឡាករ​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​យប់​នេះ ប៉ុន្តែ​កាយ​សម្បទារបស់​ពួក​គេ​នៅ​តែ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ”។

ads
ads