ads
ads
(Khmer) ក្រុមជម្រើសជាតិកម្ពុជា U23 នឹងចូលរួម Asian Game 2022 ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣
05-April-2022

(Khmer) បើយោងទៅតាមទំព័រផ្លូវការរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា CAMSOC បានចុះផ្សាយជាសារធារណៈថា ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី Asian Game 2022 នៅឯប្រទេសចិន ដែលចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

តាមរយៈ CAMSOC លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា៖ «ការប្រកួត Asian Games គឺជាការប្រកួតមួយដែលយើងរំពឹងទុកថា យើងនឹងត្រូវប៉ះក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ី។ វាជាការប្រកួតដែលមានកម្រិតខ្ពស់ជាងការប្រកួត SEA Games ដែលយេីងសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ និងគុណផលថ្មី សម្រាប់ការត្រៀមការប្រកួត SEA Games 2023»។

លើសពីនេះទៅទៀតលោកក៏បានបន្តថា៖ «បន្ទាប់ពីការប្រកួតនេះ យើងអាចនៅមានការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួត AFF Suzuki Cup ដែល យើងអាចបញ្ចូលកីឡាករយុវជនបន្ថែមទៀត។ ទន្ទឹមនឹងនេះ យើងនឹងមានការប្រមូលផ្តុំរយៈពេលវែងមួយ មុនការប្រកួត SEA Games 2023»។

ការចូលរួមរបស់ក្រុមជម្រើសជាតិកម្ពុជា U23 សម្រាប់ព្រឹត្តិការណ៍ Asian Game 2022 នេះ គឺជាការចូលរួមលើកដំបូងក្រោយពីអាកខានបង្ហាញមុខកន្លងមកអស់រយៈពេល ២៤ឆ្នាំមកហើយ ដែលការចូលរួមប្រកួតចុងក្រោយលើវិញ្ញាសាបាល់ទាត់នេះគឺនៅឆ្នាំ១៩៩៨ ដែលពេលនោះធ្វើឡើងនៅប្រទេសថៃ ហើយមិនទាន់កំណត់អាយុក្រោម ២៣ឆ្នាំនៅឡើយទេ៕

ads
ads