ads
ads
(Khmer) គ្រូបង្វឹកជម្រើសជាតិកម្ពុជាថាកូន​ក្រុម​នឹង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​នៅយប់​នេះ
02-January-2023

(Khmer) កម្ពុជា​នឹង​ត្រូវ​ប៉ះ​ថៃ​នៅ​កីឡដ្ឋាន Thammasat ខណៈ​ឥណ្ឌូនេស៊ី​ក៏​នឹង​ត្រូវ​ជួប​ហ្វីលីពីន​នៅ​កីឡដ្ឋាន Rizal Memorial។ បច្ចុប្បន្ន​ថៃ​នាំមុខ​ក្នុង​ពូ​ល A ដោយ​មាន​៧​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​មាន​ផលសងគ្រាប់​បាល់​ខុសគ្នា​ជាង​ជាមួយ​ឥណ្ឌូណេស៊ី ដោយ​កម្ពុជា​តាម​ពីក្រោយ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។

រឿង​តែមួយគត់​ដែល​កម្ពុជា​ត្រូវ​ធ្វើគឺការ​យក​ឈ្នះថៃឱ្យ​បាន​ ប៉ុន្តែ​វា​មិន​មែនជារឿង​ងាយស្រួល​ដូច​យក​ឈ្នះ ហ្វីលីពីន និង​ប្រ៊ុយណេ​នោះទេ។ គ្រូបង្វឹកកម្ពុជា​លោក Ryu Hirose​បាន​និយាយថា៖ 

«​បើ​និយាយ​ពី​ចំណាត់ថ្នាក់ និង​បទពិសោធន៍ ថៃ​ពិតជា​ល្អ​ជាង​យើង​។ ប៉ុន្តែ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​គឺ​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ។ ខ្ញុំ​មិន​ចង់​ឲ្យ​ប្រជាជន​គិត​ថា​ថៃ​នឹង​មាន​ការ​ប្រកួត​ងាយ​ស្រួល​នោះ​ទេ។ ប្រាកដ​ណាស់ យើង​នឹង​រៀបចំ​រឿង​ខ្លះ​ទល់​នឹង​ថៃ»។

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ទល់នឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យប់​នេះនៅ កីឡដ្ឋាន Thammasat Stadium។

 

ads
ads