(Khmer) «Buriram United» ចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់កំហុស និងពន្យល់ពីមូលហេតុ ក្នុងករណីមានកាមេរ៉ា (CCTV) នៅក្នុងបន្ទប់ក្រុមភ្ញៀវ និងសម្រេចដកកាមេរ៉ាចេញ ដើម្បីអនុវត្តតាមច្បាប់ក្រុមហ៊ុនលីគថៃ។
សេចក្តីថ្លែងការណ៍៖
«ក្លឹប Buriram United សូមបញ្ជាក់ថា កីឡដ្ឋាន Chang Arena ដែលជាទឹកដីរបស់ក្លឹប Buriram United មានបំពាក់ប្រព័ន្ធកាមេរ៉ា ដោយគ្របដណ្ដប់លើគ្រប់តំបន់ទាំងអស់ក្នុង និងក្រៅទីលាន សរុបចំនួន ១៥៦កាមេរ៉ា ដែលធ្វើតាមស្តង់ដារសន្តិសុខ ដោយហេតុថា កីឡដ្ឋាន Chang Arena គឺជាទីតាំងមួយ ដែលបើកចំហសម្រាប់សិស្ស និស្សិត និងសាធារណជនជាតិ អន្តជាតិ សម្រាប់ការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីលានប្រកួត និងធ្វើដំណើរកម្សាន្តក្នុងកីឡដ្ឋាន។
ជាពិសេសបន្ទប់ផ្លាស់ស្លៀកពាក់សម្រាប់ក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀ គឺជាតំបន់មួយ ដែលទទួលបានការចាប់អារម្មណ៍ និងមានអ្នកចូលទស្សនាច្រើនជាងគេ ដូច្នេះហើយទើបត្រូវបានដំឡើងកាមេរ៉ា និងកត់ត្រាទិន្នន័យជារៀងរាល់ថ្ងៃ សម្រាប់ពង្រឹងសុវត្ថិភាពក្នុងរូបភាពដ៍សំខាន់ ហើយវាមិនត្រូវបានប្រើប្រាស់ជាព័ត៌មាន ដែលអាចបង្កើតអត្ថប្រយោជន៍សម្រាប់ក្រុមតាមវិធីណាមួយឡើយ។
ក្លឹប Buriram United សូមទទួលស្គាល់ថាខ្លួនបានបំពានបទប្បញ្ញត្តិនៃការប្រកួតបាល់ទាត់ Thai League។ ហើយនឹងសម្រេចដកកាមេរ៉ា CCTV ចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុមកីឡាករ កីឡាការិនី ដែលមកធ្វើការប្រកួតនៅទីនេះ ហើយត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ របស់ក្រុមហ៊ុន Thai League Company Limited។»
កែសម្រួលពី៖ Ballthai