(Khmer) អាវរបស់ក្រុមជម្រើសជាតិជប៉ុន នៅតែប្រើពណ៌ខៀវ ជាពណ៌សម្រាប់ឈុតក្នុងទឹកដី (Home)។ ចំណែកឈុតក្រៅផ្ទះវិញ (Away) គឺប្រើពណ៌សខ្មៅ យ៉ាងសាមញ្ញតែមើលទៅគួរឲ្យទាក់ភ្នែក។
ឯកសណ្ឋានបន្តផលិត និងរចនាដោយក្រុមហ៊ុន adidas ដែលជាម៉ាកសម្លៀកបំពាក់កីឡាដ៍ល្បីឈានមុខគេលំដាប់ពិភពលោករបស់ប្រទេសអាល្លឺម៉ង់។ លើកនេះ អ្វីដែលជារឿងប្លែកនោះ គឺនិមិត្តសញ្ញាឡូហ្គោនៅលើទ្រូងខាងស្តាំតែម្តង។ វាលែងមានពាក្យ Adidas ទៀតហើយ។ ក្រុមហ៊ុន Adidas នឹងចេញលក់ជាផ្លូវការនូវឈុតនេះ ក្នុងខែនេះ ឬខែក្រោយ។