(Khmer) ម្ចាស់ផ្ទះកម្ពុជា បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងពូល A នៃពានរង្វាន់ AFF U-23 Championship យ៉ាងល្អ នៅពេលដែលពួកគេបានលត់ក្រុម Brunei DS ក្នុងលទួ្ធផល៦-០ កាលពីម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រោយចប់ការប្រកួតលោក Hirose Ryu គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយថា៖ “យើងមិនមានការរៀបចំល្អដូចដែលយើងចង់បាន ប៉ុន្តែកីឡាករដែលបានចូលរួមក្នុងឱកាសនោះ ហើយធ្វើបានល្អនៅពេលយប់។ យើងមិនបានរៀបចំផែនការប្រកួតជាក់លាក់ណាមួយសម្រាប់ក្រុមណាដែលផ្តោតលើការប្រកួតរបស់យើងផ្ទាល់នោះទេ»។
ចំណែកលោក Aminuddin Jumat គ្រូបង្វឹកក្រុមU23ប៊្រុយណេបាននិយាយក្រោយការប្រកួតថា៖ “វាគឺជាការប្រកួតអន្តរជាតិលើកដំបូងរបស់យើងក្នុងរយៈពេលពីរឆ្នាំ។ ប៉ុន្តែខ្ញុំជឿថាយើងនឹងប្រសើរឡើងបន្ទាប់ពីការប្រកួតថ្ងៃនេះ។ យើងត្រូវតែការពារឲ្យបានល្អជាងមុនជាមួយនឹងការកំណត់គោលដៅទុក។ ចាប់ពីការប្រកួតថ្ងៃនេះ កីឡាកររបស់យើងអាចមើលឃើញពីភាពខុសគ្នាក្នុងកម្រិតរវាងក្រុមទាំងពីរ»។
ដោយមានការស្រែកហ៊ោពីអ្នកគាំទ្រជិត ២៥០០០ នាក់ ក្រុមគោព្រៃវ័យក្មេងបានស៊ុតបញ្ជូលទីប្រ៊ុយណេដល់ទៅ៦គ្រាប់ ខណៈដែលវគ្គទីមួយរកបាន៣គ្រាប់ដោយ ដោយការតែតបាល់របស់ សៀង ចន្ធា នៅនាទី១៨។ ពីរនាទីក្រោយមក ញាណ សុស៊ីដាន បានទាត់ពីក្រៅតំបូលទូកទម្លាយតំបន់ការពារ ខណៈដែលកម្ពុជាបានបញ្ចប់តង់ទី១ ដោយលទ្ធផល ៣-០ ដោយការស៊ុតស៊ីប្រឡោះជើងនៅនាទីទី៣២។
ចូលតង់ទី ២មិនទាន់ដល់ដប់នាទីផង ការប្រកួតត្រូវផ្អាករយៈពេលកន្លះម៉ោង ដោយសារភ្លៀងធ្លាក់ខ្លាំងមិននឹកស្មានដល់។ ប៉ុន្តែភ្លៀងមិនអាចពន្លត់ភ្លើងជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះបានទេ ខណៈពួកគេបានបន្តបន្ថែម៣គ្រាប់ទៀតតាមរយៈកីឡាករ តាំង ប៊ុនឆៃ (នាទី៧២), សរ រតនា (នាទី៨៦) និង ណារ៉ុង កក្កដា (នាទី៨៨) ទទយលបានជ័យជម្នះដ៏ស័ក្តិសម។