(Khmer) Barcelona អាចចុះឈ្មោះកីឡាករថ្មីនៅរដូវក្ដៅមុនការប្រកួតបើកឆាក La Liga ទល់នឹង Rayo Vallecano បានហើយ។
Blaugrana បានចុះឈ្មោះកីឡាករដូចជា Robert Lewandowski, Raphinha, Andreas Christensen និង Franck Kessie នៅក្នុងក្រុមសម្រាប់ការប្រកួតក្នុង La Liga ។ ប៉ុន្តែ Jules Kounde មិនទាន់បានចុះឈ្មោះនៅឡើយទេ ព្រោះអាចត្រូវបានពន្យារពេល ខណៈពេលនេះគាត់កំពុងចំណាយពេលព្យាបាលរបួស។
Barca ក៏អាចចុះឈ្មោះ Ousmane Dembele និង Sergi Roberto ដែលបានបន្តកុងត្រាជាមួយពួកគេវិញនៅដើមរដូវក្តៅនេះ។ ដើម្បីអាចចុះឈ្មោះកីឡាករថ្មីក្លឹប FC Barcelona បានប្រើប្រាស់យុទ្ធសាស្រ្តផ្នែកសេដ្ឋកិច្ចទីបួនពោលគឺ លក់ 24.5% នៃ Barca Studios – ដើម្បីបង្កើតប្រាក់ចំណូល 100 លានអឺរ៉ូ។
ប្រភព៖ LaLiga.com