ads
ads
(Khmer) ក្រហើយត្រូវគេបោកទៀត! FC Barcelona ប៊ិះអស់លុយ១លាន​ដុល្លារទទេរៗ ដោយសារតែមូលហេតុមួយនេះ
17-October-2024

(Khmer) ជនឆបោកដែលក្លែងខ្លួនធ្វើជាភ្នាក់ងារបាល់ទាត់លោក Pini Zahavi បានព្យាយាមបោកយកលុយក្លិប Barcelona ១ លានអឺរ៉ូក្នុងអំឡុងពេលផ្ទេរ Robert Lewandowskiពីក្លិប FC Bayern Munich។

ក្លិបបានផ្ទេរប្រាក់ទៅឱ្យជនម្នាក់នោះរួចហើយ ប៉ុន្តែបានរកឃើញថា វាជាការក្លែងបន្លំ ហើយក៏យកវាមកវិញបានទាន់ពេលវេលា។

សារព័ត៌មានអេស្ប៉ាញ Cadena SER រាយការណ៍ថា បុគ្គលម្នាក់ដែលមិនស្គាល់អត្តសញ្ញាណដែលដាក់ឈ្មោះបន្លំជាលោក Zahavi ដោយបញ្ចុះបញ្ចូល Barcelona ឱ្យផ្ទេរប្រាក់ 1 លានអឺរ៉ូទៅគណនីធនាគាររបស់គាត់​នៅប្រទេស Cyprus ។ តែយ៉ាងណា១ លុយផ្ទេរនេះត្រូវបង្កក ​នៅ​ពេល​ធនាគារ​ដាក់​ទង់​ប្រតិបត្តិការ​លើកអាខោននេះ ជា​គណនី​អសកម្ម។

Zahavi បាន​បញ្ជាក់​ថា​គាត់​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្លិប​អំពី​ការ​ចំណាយ​នេះ​ទេ។ លុយនេះត្រូវបានរារាំង និងទទួលបានមកវិញដោយជោគជ័យ មុនពេលការបាត់បង់ណាមួយកើតឡើង។

ads
ads