ads
ads
(Khmer) Barca ព្យាយាមកាត់បន្ថយប្រាក់ខែរបស់ Frenkie de Jong ៥០ ភាគរយហើយអន្ទងឱ្យនៅបន្តជាមួយក្លិប​ទៀត
13-June-2022

(Khmer) Barcelona កំពុងព្យាយាមកាត់បន្ថយប្រាក់បៀវត្សរ៍របស់ Frenkie de Jong ដល់ទៅ 50 ភាគរយ នេះបើយោងតាម Cat Radio ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Frenkie នៅ Barca នឹងឃើញគាត់ទទួលបាន 19 លានអឺរ៉ូក្នុងមួយឆ្នាំចាប់ពីរដូវកាលក្រោយតទៅ ដែលធ្វើអោយគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ Barca តាមរយៈការចុះហត្ថលេខាដោយជំនាន់រដ្ឋបាលរបស់លោក Bartomeu ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានថ្មីរបស់ Barca លោក Joan Laporta បាន​កំណត់​តម្លៃប្រាក់ឈ្នួលកីឡាករត្រឹម​១០​លាន​អឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។ នោះមានន័យថាបើ De Jong ចង់​បន្ត​ជាមួយក្លិប​រូប​គេ​ត្រូវ​តែ​ទទួល​ការកាត់​ប្រាក់ឈ្នួល​នេះពី​១៩​លាន​មក​ត្រឹម​១០​លានក្នុងមួយឆ្នាំ។ ជាការ​ពិត! Barcelona មិន​ចង់​បាត់​បង់​កីឡាករហូឡង់​រូបនេះ​ទេ ហើយ​ពួក​គេ​បាន​អន្ទង​កីឡាកររូបនេះឱ្យ​បន្ត​ជាមួយក្លិប​ជាមួយការ​កាត់​ប្រាក់ឈ្នួល៥០​ភាគរយ។

វាគឺជាការពិតដែលគេដឹងរួចមកហើយថា Barca មិនអាចចុះឈ្មោះកីឡាករថ្មីក្នុងបញ្ជីបើក​ប្រាក់​ឈ្នួលបានទេ រហូតដល់ពួកគេអាចបញ្ចប់ការកាត់ប្រាក់ខែកីឡាករចាស់ៗ។

សម្រាប់ Frenkie ប្រាក់ឈ្នួលរបស់គាត់នឹងមិនមានបញ្ហាអ្វីទេនៅ Manchester United ដែលជាកន្លែងដែលគាត់អាចក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកគេ។

ប្រភព៖ Cat Radio

ads
ads