(Khmer) បន្ទាប់ពីរងរបួសដែលតំរូវអោយផ្លាស់ប្តូរចេញភ្លាមៗ កាលពីការប្រកួតថ្ងៃអាទិត្យជាមួយក្លិបបាល់ទាត់គិរីរង់សុខសែនជ័យក្នុងពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ ខ្សែបម្រើវ័យក្មេង អាត អូនតូចបានរោគវិនិច្ឆ័យរបួសជង្គង់របស់គាត់ថាបានដាច់សរសៃពួរជង្គង់។
តាមរយៈសេចក្ដីប្រកាសរបស់ក្លិប Prey Veng Football Club ៖« ខណ:ពេលនេះលទ្ធផលពិនិត្យរបស់គ្រូពេទ្យបានបញ្ចាក់ថា កីឡាករ អាត អូនទូច បានដាច់សសៃជង្គង់ចំនួន2 គឺសសៃ ACL+LCL ដែលតម្រូវអោយធ្វើការវះកាត់ទើបអាចបន្តអាជីពបាន ។ ក្លិបជូនពរឲ្យ អូនទូច ទទួលការវះកាត់បានជោគជ័យ ឆាប់ជាសះស្បើយ និងបានត្រឡប់ចូលមកកាន់ទីលានវិញឆាប់ៗនេះ »។
អាត អូនតូចជាកីឡាករសំខាន់ម្នាក់របស់ក្លិបលេងក្នុងលីគទី២កម្ពុជាមានមូលដ្ឋាននៅខេត្តព្រៃវែងមួយនេះ ខណៈរបួសគេមិនទាន់ដឹងថាតើគាត់អាចត្រឡប់មកលេងលើទីលានវិញក្នុងពេលណានោះដែរ។
រូបភាព៖ Prey Veng Football Club