(Khmer) Football Insider ដែលបានដកស្រង់ប្រភពព័ត៏មានពី Emirates បាននិយាយថា Arsenal ប្រាប់អ្នកឧបត្ថម្ភក្លឹបថា Bukayo Saka គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។
Saka បានចរចាជាមួយ Arsenal អស់ជាច្រើនខែមកហើយ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ។ ក្រុមកាំភ្លើងធំមានជម្រើសក្នុងការបន្តកុងត្រារបស់គាត់រហូតដល់ឆ្នាំ 2024 ប៉ុន្តែដោយសារការបំពេញការងារដ៏អស្ចារ្យរបស់គាត់ក្នុងរដូវកាលនេះ ប្រធានក្លឹបចង់ធានាថា គាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីឆាប់ៗនេះ។
កីឡាករសញ្ជាតិអង់គ្លេសវ័យ 21 ឆ្នាំ ត្រូវបានគេរាយការណ៍ថានឹងរកបាន 200,000 ផោនក្នុងមួយសប្តាហ៍ នៅពេលដែលគាត់កាន់ប៊ិកស៊ីញ៉េក្រដាសលើកិច្ចព្រមព្រៀងចុងក្រោយបង្អស់។ របាយការណ៍បន្ថែមថាកិច្ចសន្យារយៈពេលប្រាំឆ្នាំគឺនៅលើតុជាស្រេចសម្រាប់ Saka ដោយរង់ចាំតែគាត់យល់ព្រមសម្រក់ទឹកខ្មៅតែប៉ុណ្ណោះ ដែលនេះមានន័យថាតម្លៃសរុបនៃកិច្ចព្រមព្រៀងនឹងមានប្រហែល 52 លានផោន។
ប្រភព៖ Football Inside